សម្តេចធិបតីពន្យល់នូវអ្វីជាកម្មវិធីគាំពារសង្គមដាក់ចេញដោយរាជរដ្ឋាភិបាល (Video Inside)
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងពន្យល់នូវអត្ថន័យអ្វីជាកម្មវិធីគាំពារសង្គម ដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីជួយប្រជាជនដែលរងគ្រោះ។
កម្មវិធីគាំពារសង្គម គឺជាកម្មវិធីបង្កើតឡើងដើម្បីការជួយកាត់បន្ថយភាពក្រីក្រ ឬភាពងាយរងគ្រោះ តាមគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីជួយធ្វើយ៉ាងណា ឱ្យពលរដ្ឋដែលរងផលប៉ះទង្គិច បានទទួលបានមកវិញនូវលំនឹងជីវភាពរស់នៅធម្មតា និងកម្មវិធីខ្លះថែមទាំងបានជួយរៀបចំឱ្យពលរដ្ឋ បានក្រេបជញ្ជក់យកអាជីព ដើម្បីការអាចចិញ្ចឹមជីវិតរស់នៅជាប្រចាំដោយភាពងាយស្រួលបានថែមទៀត។
ប៉ុន្តែក្រុមធ្វើនយោបាយប្រឆាំង និងក្រុមដែលតែងច្រណែនឈ្នានីស លើការដឹកនាំសន្តិភាព របស់រាជរដ្ឋាភិបាលបច្ចុប្បន្ន បានព្យាយាមចង់ប្រើប្រាស់កម្មវិធីគាំពារសង្គម ដាក់ចេញដោយរាជរដ្ឋាភិបាលអាណ្ណត្តិទី៧ ក្នុងការចង់មួលបង្កាច់ និងបង្ខូចកិត្តិយស ដល់ការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី ដែលមានអាយុជិត៦ខែមកនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតីសម្បទា នៅថ្ងៃទី៦កុម្ភៈ បានថ្លែងពន្យល់នូវអត្ថន័យធ្វើជាកម្មវិធីគាំពារសង្គម។
សម្តេចធិបតីបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ ក្នុងការអភិវឌ្ឍន៍បន្តនូវប្រព័ន្ធការពារសង្គមឱ្យមានលក្ខណៈប្រមូលផ្តុំ, សង្គតិភាព ប្រសិទ្ធភាព សមធម៌ និងចិរភាព ដោយឈរលើស្មារតីមិនបោះបង់ចោលពលរដ្ឋណាម្នាក់ឡើយ តាមរយៈកិច្ចអន្តរាគមន៍របស់ រាជរដ្ឋាភិបាលលើគ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ។