រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ វិស័យកាត់ដេរ និងកសិកម្ម ដើរតួនាទីសំខាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នំា២០២៤ បានអញ្ជើញចូលរួមមកិច្ចប្រជុំពិភាក្សាអំពីគម្រោង Sustainable Wood & Traceability for Garment Industry Pilot Project ជាមួយអង្គការ GIZ នៅទីស្តីការក្រសួងកសិកម្ម ។

បន្ទាប់ពីបានស្តាប់ការធ្វើបទបង្ហាញ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានសម្តែងនូវចំណាប់ចំពោះកម្មវិធីគម្រោងក្នុងវិស័យកាត់ដេរ និងសេដ្ឋកិច្ច។ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា វិស័យកាត់ដេរ និងកសិកម្ម ដើរតួនាទីសំខាន់ណាស់ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ ដែលទាមទារការសិក្សាច្បាស់លាស់ផ្សារភ្ជាប់នឹងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន ។

លើសពីនេះទៀត ត្រូវមានកិច្ចសហការល្អ ហើយត្រូវពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយទាំងទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពនយោបាយ ដើម្បីធានាដំណើរការប្រព្រឹត្តទៅរបស់គម្រោងបានរលូនដោយមិនបង្កើតបញ្ហាថ្មី។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក្រសួងបើកទូលាយ និងស្វាគមន៍ការសហការជាមួយគ្នា ដោះស្រាយបញ្ហារួមគ្នា និងចូលរួមទទួលខុសត្រូវរួមគ្នា ដើម្បីផលប្រយោជន៍ជាតិ ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner