ការលក់ដូរមមាញឹក ខណៈបុណ្យចូលឆ្នាំចិនកាន់តែខិតចូលមកដល់
ភ្នំពេញ៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះនឹងឈានចូលមកដល់ នៅ ថ្ងៃទី១០,១១និងទី១២ ខែ កុម្ភៈ ឆ្នាំ ២០២៤។ចំណែកថ្ងៃទី៩ ខែ កុម្ភៈ ឆ្នាំ ២០២៤គឺជាថ្ងៃសែន ជីដូន ជីតា របស់បងប្អូនជនជាតិចិន។
ជាមួយនឹងបុណ្យប្រពៃណីដ៏សំខាន់នេះដែរ ទោះបីជានៅប្រជាជន កម្ពុជា ភាគច្រើនលើសលុបមិនមែនជាជនជាតិចិនក៏ដោយ តែប្រជា ពលរដ្ឋ ខ្មែរកាត់សែស្រឡាយចិន តែងតែរៀបចំគ្រឿងរណ្តាប់សែន ព្រេន ជូនម្ចាស់ទឹកម្ចាស់ដី ជីដូនជីតាកុងម៉ា ក្នុងនោះ មានការរៀបចំសែន បាយសម្ល គ្រឿងភេសជ្ជៈមាន់ ទា នំពងទា ផ្លែឈើ ក្រដាសមាសប្រាក់ ដុតសែន ។ អ្វីដែលគេមិនសូវ រំលង បាននោះគឺទាខ្វៃ និងជ្រូកខ្វៃ ទៅតាម លទ្ធភាពគ្រួសាររៀងៗខ្លួន។
ទន្ទឹមនឹងការត្រៀមទទួលឆ្នាំថ្មីរបស់ជនជាតិចិននេះដែរ រយៈពេល ប៉ុន្មាន ថ្ងៃ នេះគេសង្កេត ឃើញនៅតាមផ្សារជាច្រើនក្នុង រាជធានីភ្នំពេញ ពិសេសផ្សារអូរឬស្សី ផ្សារដើមគ ជាដើម បងប្អូនខ្មែរសែស្រឡាយចិនជា ច្រើនបាននាំគ្នាសម្រុកទិញចំណីចំណុក របស់តុបតែងផ្ទះសម្បែង និង សម្ភារៈផ្សេងៗដើម្បីទុកសែន និងសម្រាប់ជាមង្គលទទួលក្នុងថ្ងៃ បុណ្យ ចូលឆ្នាំថ្មី។
អ្នកស្រី សុខ ថាវី អ្នកលក់គ្រឿងសម្ភារៈតុបតែងផ្ទះសម្បែង ដែល គេ មាន ជំនឿថានាំមកនូវជោគសិរីសួស្តី នៅជិតផ្សារអូរប្ញស្សីក្នុង រាជធានី ភ្នំពេញបានឱ្យដឹងថា ឆ្នាំនេះការលក់ដូររបស់អ្នកស្រីមមាញឹកខ្លាំង។ អ្នកស្រីបញ្ជាក់ថា អតិថិជនបានទិញគ្រឿងសម្ភារៈ តុបតែងផ្ទះ។ពិសេស ក្រដាសសែន ក្រដាសបិទផ្ទះ គោមភ្លើង និងរូបសត្វផ្សេងៗ យ៉ាង ច្រើន ធ្វើឱ្យអ្នកស្រីមិននឹកស្មានដល់។មិនថាការលក់ឱ្យអតិថិជននៅរាជធានីភ្នំពេញទេ សូម្បីតែអ្នកនៅតាម បណ្តា ខេត្តដែលមកទិញលក់បន្តឃើញថាម មានការកើនឡើង គួរឱ្យ កត់សម្គាល់ដែរ។បើប្រៀបធៀប សន្ទុះការលក់ក្នុងឆ្នាំនេះឃើញថាលក់ ដាច់ជាងមុននៃ ការផ្ទះជំងឺកូវីដ១៩ទៅទៀត។
ស្រ្តីរូបនេះបានឱ្យដឹងទៀតថា សម្រាប់ការលក់ក្រដាសសែនទាំងនេះ ត្រូវមានដើមទុនធំចាប់ពីជិត៥ទៅ ជិត១០ម៉ឺន ដុល្លារឡើង ទៅទើបអាច បោះដុំបានគ្រប់គ្រាន់។សម្រាប់ក្រដាសសែន និងក្រដាសសម្រាប់ តុបតែង លម្អថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណី ចិនទាំង នេះភាគច្រើននាំ មកពីប្រទេសចិនតែម្តង។ចំពោះក្រដាសសែននិងក្រដាស ផ្សេងៗទៀត ដែលពីមុននាំចូលពីប្រទេសវៀតណាម បច្ចុប្បន្នមិនសូវមាន ការនាំ ចូល ច្រើនដូចមុនទេ ដោយសារតម្លៃខ្ពស់ ហើយពុំសូវស្អាត ល្អ ដូច ការនាំពី ប្រទេសចិន។
ប្រាប់ដូចគ្នានេះអ្នកស្រី លីម លីឈៀង អ្នកលក់ជ្រូកខ្វៃនៅ ផ្សារអូរឬស្សី បានឱ្យដឹងថា ឈានមកដល់ថ្ងៃនេះការលក់ជ្រូកខ្វៃអ្នកស្រី ចាប់ផ្តើម ដាច់ជាបណ្តើរៗហើយក្នុងនេះមានអ្នកកុម្ម៉ង់សម្រាប់ យក ទៅសែននៅថ្ងៃទី៩ ខែកុម្ភៈនេះឃើញថា ច្រើនគួរសម។សម្រាប់ ជ្រូកខ្វៃ អ្នកស្រីក្នុងមួយឆ្នាំៗអាចលក់បានចាប់ពី៤០០ទៅ៥០០ក្បាល។អតិថិជន ទាំងអស់ច្រើនតែកុម្មង់ទុកមុន ហើយដល់ថ្ងៃសែន ទើប ពួកគេមកយក។ដោយឡែកសម្រាប់តម្លៃជ្រូកខ្វៃឆ្នាំនេះមិនឡើងថ្លៃទេគឺនៅថេរដដែលគឺ ជ្រូកខ្វៃទម្ងន់១០គីឡូក្រាមតម្លៃ ៧៥ម៉ឺនដល់ ៨០ម៉ឺនរៀល។
បើតាមស្រ្តីលក់ជ្រូកខ្វៃដែលប្រកបមុខរបរនេះជិត៣០ឆ្នាំមកហើយបានឱ្យដឹងថាក្នុងជំនឿជនជាតិចិនកាសែនជ្រូកខ្វៃមានភាពសំខាន់មួយពីព្រោះថាតំណាងឱ្យការរកស៊ីមានបាន មានជោគលាភ។ម្យ៉ាងជ្រូក មានជើង៤ ជាគ្រឹះរឹងមាំ ជួយទប់ស្កាត់មិនឱ្យយើងដួល ឬឃ្លេងឃ្លោង ក្នុង ក្រុមគ្រួសារដោយប្រការណាមួយ។ដោយសារជំនឿផ្សេងៗពីជ្រូក ខ្វៃនេះហើយទើបធ្វើឱ្យជនជាតិចិនចូលចិត្ត សែន ជ្រូកខ្វៃណាស់។
ដោយឡែក អ្នកស្រី ម៉ៅ ផល្លី អ្នកលក់ផ្កានៅផ្សារអូរឬស្សីបានឱ្យ ដឹង ដូចគ្នាថា ក្នុងពិធីបុណ្យចូលឆ្នាំចិនក្រៅពីគេមានជំនឿ ទៅលើ ការសែន ព្រេនចំណីអាហារនានាហើយ ចំពោះការលក់ផ្កាក៏ដាច់ដូចគ្នា ពិសេស ផ្កា ប្រភេទក្រហម និងលឿងពីព្រោះថាផ្កាទាំងនេះគេ មាន ជំនឿយក ទៅដាក់តុបតែងក្នុងថ្ងៃបុណ្យចូលឆ្នាំចិនអាចជួយឱ្យមានសិរីសួស្តី រកស៊ី មានបាន។
ស្រី្តរូបនេះបានប្រាប់ថា ផ្កាទាំងនេះមួយចំនួនដាំនៅកម្ពុជាផ្ទាល់ និងមួយចំនួនទៀតនាំចូលមកពីប្រទេសវៀតណាម និងថៃជា ដើម។ សម្រាប់តម្លៃផ្កាជាទូទៅនៅក្នុងពិធីបុណ្យចូលឆ្នាំចិន ឬបុណ្យផ្សេង ទៀត ឡើងថ្លៃប្រមាណ៣០ទៅ៥០ភាគរយ។
គួរបញ្ជាក់ថាពិធីបុណ្យចូលឆ្នាំចិន ឬក៏ពិធីផ្សេងៗជាជំនឿរបស់អ្នក ជាប់ សែ ស្រឡាយចិនបានគោរពប្រតិបត្តិនូវជំនឿផ្សេងៗជា ច្រើន។ ក្នុងនោះ មានការបិទយ័ន្តនៅមុខផ្ទះ ការដុតផាវ ការលោតម៉ុងសាយ ការសែន ព្រេន ការដុតក្រដាស ដុតធូបនៅព្រះវិហារ ការនាំយកអំពៅខ្មៅ និង ស្លឹកមៀន និងការតាំងផ្កាអង្គាសីលក្នុងផ្ទះជាដើម៕
អត្ថបទ៖ម៉ាដេប៉ូ,រូបភាព៖ លោក វ៉េង លឹមហ៊ួត





