គណៈប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វេីសេចក្តីរាយការណ៍ពីវឌ្ឍនភាពការងារ
និងអាទិភាពគោលនយោបាយទាំង ១៥ចំណុចរបស់ក្រសួង ក្នុង អាណត្តិទី៧នៃរដ្ឋសភា ជូនគណៈកម្មការ សាធារណការ ដឹកជញ្ជូន អាកាសចរសុីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា។
ដោយផ្តេីមចេញពីដំណេីររបស់កម្ពុជា រហូតមានសុខសន្តិភាពដូច ពេលបច្ចុប្បន្ន នៅក្នុងអាណត្តិទី៧នេះ ក្រសួងដ.ន.ស បាននិងកំពុងអនុវត្តវិធានការគោលនយោបាយចំពោះមុខ ៣ចំណុច មានការពន្លឿនការងារចុះបញ្ជីដីរដ្ឋ និងការចេញបណ្ណ ការងារដោះស្រាយវិវាទដីធ្លី និងការផ្តល់សេវាសាធារណៈ។ បន្ថែមពីនេះ ក្រសួង ដ.ន.ស. ក៏បានកំណត់អាទិភាពគោលនយោបាយ ១៥ចំណុច ដោយឈរលេីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និង ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតសំខាន់ ជាអាទិ៍ ៖ ការរៀបចំគោលនយោបាយ កសាងស្ថាប័ន -រដ្ឋបាលសាធារណៈ ទំនេីប ការលេីកកម្ពស់សេវាសាធារណៈទំនេីប (គ្រប់គ្រងទិន្នន័យ) ការចុះបញ្ជីដីធ្លី ការរៀបចំដែនដី នគរូបនីយកម្ម ស្ថាបត្យកម្មខ្មែរសហសម័យ ផ្ទះសម្បែងតម្លៃសមរម្យ ការអភិវឌ្ឍធនធានមនុស្សក្នុង/ក្រៅស្ថាប័ន និងការលេីកកម្ពស់កិច្ចការឃោសនាអប់រំជូនមហាជនផងដែរ។-ល-។
ជាការឆ្លើយតប លោកជំទាវ ប្រធានអង្គប្រជុំ បានថ្លែងកោតសរសេីរ និងសាទរចំពោះសមិទ្ធផលក្រសួងសម្រេចបាន ពិសេសការចុះបញ្ជីដីធ្លី ចេញបណ្ណជូនប្រជាជន ដែលការនេះ បង្ហាញពីការជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិ បាលនីតិកាលទី៧នៃរដ្ឋសភា ក៏ដូចជាធានាបាននូវប្រសិទ្ធភាពប្រតិបត្តិច្បាប់ ការធ្វេីវិសោធនកម្មច្បាប់ ស្របនឹងតថភាពសង្គម និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធ នឹងសមត្ថកិច្ចរបស់ក្រសួងផងដែរ ៕
វិមានរដ្ឋសភា, ព្រឹក ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤



#ams1minute