អភិបាលខេត្តបន្ទាយមានជ័យ រំលឹកដល់អាជ្ញាធរមូលដ្ឋាន ឱ្យយកចិត្តទុកដាក់ រក្សាប្រភពទឹក សម្រាប់រដូវប្រាំងនេះ

បន្ទាយមានជ័យ៖អភិបាលខេត្តបន្ទាយមានជ័យ បានរំលឹក ដល់អាជ្ញាធរ មូលដ្ឋានឱ្យយកចិត្តទុកដាក់ក្នុងការរក្សា ប្រភពទឹកប្រើប្រាស់ សម្រាប់ រដូវ ប្រាំងនេះ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តកាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ បាន ដឹក នាំ ក្រុមការងារមន្ទីរធនធានទឹកនិងឧតុនិយម ចុះពិនិត្យ ដំណើរ ការគម្រោង ប្រព័ន្ធ ធារាសាស្ត្រតាមបណ្ដាក្រុងស្រុក។
ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា ដោយសារកត្តាអាកាសធាតុ និង ការចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវ របស់ប្រជាកសិករដែល បង្ក បង្កើនផលស្រូវលើសពីចំនួនផែនការកំណត់ នាំឱ្យមាន តម្រូវការទឹក ច្រើនលើសពីបរិមាណទឹកដែលមាន។ដូចនេះអាជ្ញាធរភូមិ ឃុំសង្កាត់ ក្រុង ស្រុកត្រូវ ផ្សព្វផ្សាយដល់កសិករ កុំខ្ជះខ្ជាយ។ ត្រូវចេះប្រើប្រាស់ ទឹក ដោយសន្សំសំចៃ។នាំគ្នាចូលរួមថែរក្សា ប្រភពទឹកឱ្យបានល្អ ទាំងទឹកសម្រាប់មនុស្សនិងទឹកសម្រាប់សត្វ៕

ដោយ៖ គៀន ច័ន្ទហ៊ីន

ads banner