រោងចក្រនុយក្លេអ៊ែរ Fukushima ត្រូវបានរាយការណ៍ពីការលេចធ្លាយវិទ្យុសកម្ម
តូក្យូ៖ ប្រតិបត្តិកររោងចក្រនុយក្លេអ៊ែរ Fukushima នៃប្រទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ពីការលេចធ្លាយ ទឹកវិទ្យុសកម្ម ប្រមាណ៥៥០០0 លីត្រ ចេញពីរោងចក្រ ប៉ុន្តែ គ្មានសញ្ញានៃការចម្លងរោគត្រូវបានរកឃើញ នៅខាងក្រៅរោងចក្រនោះទេ។
អ្នកនាំពាក្យនៃ ក្រុមហ៊ុន Tokyo Electric Power Co ហៅកាត់ TEPCO បានប្រាប់ AFP ថា ការលេចធ្លាយនេះត្រូវបានរកឃើញនៅផ្នែកមួយនៃរោងចក្រ ដែលដំណើរការទឹកកខ្វក់។
ប្រភពបាននិយាយថា «មានការប៉ាន់ស្មានថា ទឹកវិទ្យុសកម្មភាព ត្រូវបានប៉ាន់ស្មានថា ប្រហែល ៥.៥តោន ឬ ស្មើនឹង ប្រមាណ ៥៥០០លីត្រ» កាលពីថ្ងៃពុធ ប៉ុន្តែ មិនមានការផ្លាស់ប្តូរអ្វី គួរឱ្យកត់សម្គាល់ទេ នៅឯប៉ុស្តិ៍ត្រួតពិនិត្យវិទ្យុសកម្ម នៅជុំវិញស្ថានីយ៍ថាមពលនោះឡើយ។
យ៉ាងណាមិញ អ្នកនាំពាក្យរូបនេះមិនបានផ្តល់នូវព័ត៌មានលម្អិតជាក់លាក់ អំពីទីតាំងនៃទឹកដែលលេចធ្លាយនោះទេ ដោយគេគ្រាន់តែដឹងថា ក្រុមហ៊ុន TEPCO គ្រោងនឹង ចាត់វិធានការយកដី ចេញពីជុំវិញតំបន់ ដែលអាចនឹងមានការបំពុល។
គួររម្លឹកថា រោងចក្រ Fukushima ត្រូវបានបំផ្លាញដោយការរញ្ជួយដី និងរលកយក្សស៊ូណាមិ ក្នុងឆ្នាំ ២០១១ ដែលបានសម្លាប់មនុស្ស ១៨០០០នាក់ ហើយហេតុការណ៍នេះត្រូវបានគេចាត់ទុកជា ជាគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏អាក្រក់បំផុតមួយក្នុងប្រវត្តិសាស្ត្រ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត