ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្នើឱ្យក្រុមការងារថ្នាក់ជាតិទាំងថ្មី និងចាស់ រួមសហការគ្នាកាន់តែល្អប្រសើរ ក្រោមការដឹកនាំរបស់សម្ដេចធិបតីហ៊ុន ម៉ាណែត
(ភ្នំពេញ)៖ ក្រុមការងារថ្នាក់ជាតិទាំងថ្មី និងចាស់ រួមសហការគ្នា ដើម្បីជ្រោមជ្រែង ការ ងារ ឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ ក្រោមការដឹកនាំរបស់សម្ដេច មហា បវរធិបតី ហ៊ុន ម៉ាណែត ។ សម្រាប់ក្រុមការងារដាច់ខាតត្រូវតែស្គាល់ពីតួនាទី របស់ ខ្លួនឲ្យបានច្បាស់លាស់ ទើបយើងអាចបម្រើប្រជាពលរដ្ឋបានល្អនិងចំទិសដៅ ។ ត្រូវផ្សព្វផ្សាយពីសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល ដើម្បីឲ្យប្រជាពលរដ្ឋជ្រួតជ្រាប និងជឿទុកចិត្តមកលើរាជរដ្ឋាភិបាលរបស់យើង។ ត្រូវមានការដោះស្រាយ បញ្ហាប្រ ឈម សំណូមពរនានារបស់ប្រជាពលរដ្ឋ ក្រុមការងារ មិនមានសិទ្ធិសម្រេច ជំនួស ក្រសួង ស្ថាប័នជំនាញនោះទេ ។ យើងមានសិទ្ធិត្រឹមសម្របសម្រួលជាមួយ នឹង ក្រសួងស្ថាប័នទាំងនេះក្នុងការដោះស្រាយជូនប្រជាពលរដ្ឋ ។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដា្ឋនរាជធានីភ្នំពេញ បានស្នើ ឡើងបែបនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ “សេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការ ចាត់តាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដា្ឋនរាជធានីភ្នំពេញ” នៅ សាល មហោស្រពចេនឡា នៃមជ្ឈមណ្ឌលវប្បធម៌ភ្នំពេញ ព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ថា តាមរយៈកិច្ចប្រជុំ និងការរៀបចំវេទិកាសាធារណៈ នៅតាមបណ្តាខណ្ឌ-សង្កាត់ទូទាំងរាជធានីភ្នំពេញ ក្រុមការងារបានខិតខំប្រមែប្រមូលព័ត៌មាន ស្វែងយល់អំពីតម្រូវការ សំណូមពរ និង សម្របសម្រួលដោះស្រាយបញ្ហា ប្រឈមជាច្រើន ជូនប្រជាពលរដ្ឋ នៅតាម មូលដ្ឋាន ដោយសម្រេចបានលទ្ធផលជាផ្លែផ្កា ពិសេសគឺការដោះស្រាយបញ្ហាប្រឈមជូន ពួកគាត់ ដោយភាពស្មោះត្រង់ និងតម្លាភាពធ្វើឱ្យប្រជាពលរដ្ឋកាន់តែមាន ជំនឿជឿ ជាក់ មកលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ៕




ដោយ ៖ ហេង សម្បត្តិ + ថេត វិចិត្រ