ប្រមុខរាជរដ្ឋាភិបាល ពេញចិត្ត និងឯកភាពចំពោះការប្រើពាក្យ «ផែនការសកម្មភាពដែលរស់រវើក»

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០២៤ សម្តេចមហាបវរធិបតីធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងគាំទ្រ និងឯកភាពចំពោះ ការ ប្រើពាក្យផែនការសកម្មភាពដែលរស់រវើក ដែលលើកឡើងដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
សម្តេចធិបតីបន្តថា ផែនការសកម្មភាពដែលរស់រវើក មិនមែន ផែនការសកម្មភាពដែលសរសេរហើយនៅលើក្រដាស ហើយត្រូវ តែអនុវត្តឱ្យដូចបន្ទាត់នោះទេ ។

សម្ដេចបានបន្តថា ត្រូវដាក់ទិសដៅសមត្ថកម្មជាគោល។ អ្វីនៅ លើ ក្រដាស ត្រូវកែសម្រួលឱ្យស្របតាមសមត្ថកម្មដែលយើងចង់បាន។ ពិតណាស់ យើងត្រូវអនុវត្តនៅក្នុងក្របខណ្ឌច្បាប់ ក្របខ័ណ្ឌ យុទ្ធសាស្ត្រកម្រិតមួយ ក៏ប៉ុន្តែកុំឱ្យវាងាប់ក្រឡា កុំឱ្យធ្វើអ្វីមួយផ្អែក តាមច្បាប់ ក៏មិនហ៊ានកែប្រែនៅក្នុងក្របខ័ណ្ឌអនុវត្ត។

សម្តេចធិបតីបន្ថែមថា ពាក្យនេះសំខាន់ណាស់ ព្រោះពេលវេលាជា មាស ពេជ្រ។ បើយើងចាំដល់ប្រជុំមួយឆ្នាំទើបកែសម្រួលផែនការ យើង ខាតអស់ ១២ខែ។ នេះហើយទាមទារការវាយតម្លៃជាប់ជាប្រចាំ ហើយ ការតាមដានត្រួតពិនិត្យគឺជាការសំខាន់ណាស់។ ជួនកាលអ្វីដែល យើង ដាក់ កាលពីឆ្នាំនេះ វាផ្អែកទៅលើស្ថានភាពអតីតកាល និងបច្ចុប្បន្នកាល វាមិនស្របទៅនឹងសកម្មភាព ដើម្បីឆ្លើយតបទៅសកម្មភាពនៃ អនាគតកា លនោះទេ។ ដូច្នេះត្រូវកែប្រែទៅតាមស្ថានភាពជាក់ស្ដែង។

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងនូវការពេញចិត្តចំពោះពាក្យ ផែនការ សកម្មភាពដែលរស់រវើក។ សម្ដេចបានឯកភាព គឺត្រូវផ្អែកទៅ លើ ភាពជាក់ស្ដែងនិយម កុំផ្អែកទៅលើទ្រឹស្ដីនិយម គឺផ្អែកទៅលើភាព ជាក់ស្ដែង ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner