សម្តេចប្រធានរដ្ឋសភា ឃួន សុដារី លើកទឹកចិត្តឱ្យមានការកែច្នៃគ្រឿងអលង្ការ និងត្បូងមានតម្លៃ ដើម្បីទាក់ទាញការជឿទុកចិត្តទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិ

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាបរដ្ឋសភា បាន ជំរុញ លើកទឹកចិត្ត ឱ្យមានការកែច្នៃគ្រឿងអលង្ការ និងត្បូងមានតម្លៃ ប្រកបដោយ ប្រណីត ភាព និងគុណភាពខ្ពស់ ព្រមទាំងរំលេចពីក្បូរក្បាច់រចនារបស់ខ្មែរដ៏ល្អផូរផង់ ដើម្បីទាក់ទាញការជឿទុកចិត្តទាំងក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា កម្ពុជាជាទឹកដីសុវណ្ណភូមិ ដែល ពោរពេញដោយសម្បតិ្តវប្បធម៌ និងធនធានធម្មជាតិ ដូច្នេះការ រក្សាបាន នូវ សុខ សន្តិភាព គឺកម្ពុជានឹងទទួលការរីកចម្រើន អភិវឌ្ឍន៍គ្រប់វិស័យជាលំដាប់ ដោយសារសន្តិភាពនិងការអភិវឌ្ឍជាចំណងពីរលើខ្សែតែមួយ ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងដូច្នេះ នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ដឹកនាំដោយលោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានស្តីទី សមាគម ចូលជួបសម្តែងការគួរសមនិងទទួលអនុសាសន៍នៅក្នុ ងការត្រៀម រៀប ចំការតាំងពិព័រណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា-អន្តរជាតិ លើកទី១៥ ដែលនឹងប្រព្រឹត្ដទៅក្នុងខែមីនា ឆ្នាំ២០២៤ ខាងមុខ។

លោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានសមាគម បានរាយការណ៍ពីការងារនិង សមិទ្ធ ផល ដែលសមាគមសម្រេចបាន នាពេលកន្លងមនៅក្នុងការចូលរួម លើកកកម្ពស់ វិស័យ ពាណិជ្ជកម្មនៅកម្ពុជា។ ក្រៅពីការធ្វើជំនួញ និងការ កៀរគរអ្នក វិនិយោគ មកបណ្តាក់ទុននៅកម្ពុជា សមាគមក៏បានចូលរួមការងារសង្គម សកម្មភាព មនុស្សធម៌ នៅក្នុងនោះក៏បានចូលរួមលើកកម្ពស់សមភាពយេនឌ័រផងដែរ តាមរយៈការផ្តល់តម្លៃដល់ស្នាដៃចម្លាក់របស់បងប្អូនស្រ្តី ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner