សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ពលរដ្ឋ នឹងកាន់តែទទួលបានអត្ថប្រយោជន៍ពីការថែទាំសុខភាព តាមរយៈការខិតខំរបស់រាជរដ្ឋាភិបាល
ភ្នំពេញ៖ សម្តេចមហាបវរធិបតីធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលនឹងខិតខំធ្វើឱ្យប្រជា ពលរដ្ឋកាន់តែទទួលបានអត្ថប្រយោជន៍ពីការថែទាំសុខភាព ។
ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផល ការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០២៤ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរក្រសួង ការងារដែលអនុវត្តជោគជ័យលើការងារទំាងប្រាំមួយចំណុចតាមផែនការ របស់រាជរដ្ឋាភិបាលបានបម្រើដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិត។
សម្តេចក៏បានលើកឡើងពីភាពជោគជ័យក្នុងការដំឡើងប្រាក់បៀវត្សជូនដល់កម្មករកម្មការិនី និងផ្តល់សេវាថែទាំសុខភាព និងតាមរយះប ស ស។ សម្តេចក៏បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តផ្តល់ជូន នូវ អត្ថប្រយោជន៍ដល់ពលរដ្ឋក្នុងវិស័យសុខាភិបាល ដើម្បីថែទាំសុខភាព ជូនពលរដ្ឋ។
សូមជំរាបថា តាមរយៈក្រសួងការងារបានពង្រឹង និងពង្រីកការអនុវត្ត របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ សម្រាប់កម្មករ និយោជិត ដោយបានចុះបញ្ជីការោងចក្រ សហគ្រាសចំនួន ១ម៉ឺន ,៨ ២៣០ សហគ្រាស, មានកម្មករនិយោជិតចំនួនជិត១,៥លាននាក់, មន្ត្រី សាធារណៈ មានចំនួន ៣៥ ក្រសួង ស្ថាប័ន មានសមាជិក ចំនួន ជាង២៧០ ០០០នាក់ ។ បានពង្រឹង និងពង្រីករបបសន្តិសុខ សង្គមផ្នែកថែទាំសុខភាពដល់កម្មករនិយោជិតមន្ត្រីរាជការសាធារណៈ អតីតមន្ត្រីរាជការ អតីតយុទ្ធជន ។
សម្ដេចធិបតីបន្តថា ដោយគិតមកត្រឹមឆ្នាំ២០២៣ បានចុះបញ្ជីការ សហគ្រាសគ្រឹះស្ថាន និងក្រសួងស្ថាប័នចំនួន ១៨ ២៦៩ មានសមាជិក សរុបចំនួនជាង២លាននាក់, អ្នកទៅប្រើប្រាស់សេវាថែទាំ សុខភាព សរុបមានចំនួនជាង៥លានករណី និងចំណាយតាវកាលិក និងស្តារនីតិ សម្បទា អស់ថវិកាចំនួន ប្រមាណជាង១០៨លានដុល្លារ) ព្រមទាំង បានផ្តល់សេវាស្ដារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រ សរុបចំនួន ៩៣នាក់ ផងដែរ។ បានផ្តល់របបសន្តិសុខសង្គមដល់ផ្នែកសេដ្ឋកិច្ចក្រៅ ប្រព័ន្ធ ចំនួន ២៧២សហគ្រាស មានកម្មករនិយោជិតសរុបចំនួនជិត១០នាក់។ បានអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ដោយបានចុះ បញ្ជីការ រោងចក្រ សហគ្រាស សរុបចំនួន ១៨ ២៣០ សហគ្រាស មានកម្មករនិយោជិតសកម្ម ចំនួនជិតលាន១,៥លាននាក់។ បាន បន្តផ្តល់ប្រាក់ឧបត្ថម្ភស្ត្រីពេលសម្រាលកូន ដែលមានស្ត្រីសម្រាលកូន សរុបចំនួន ៦២ ៨៧៨នាក់ ស្មើនឹងចំនួនកូន ៦៣ ៣២៨នាក់ គិតជាទឹកប្រាក់អស់ប្រមាណ ប្រមាណជិត៨លានដុល្លារ ៕
ដោយ៖វណ្ណលុក