អាជីវករលក់រណ្ដាប់សែនចូលឆ្នាំចិនផ្សារបានលុង ឆ្នាំនេះ

រតនគិរី៖ ក្នុងក្រុងបានលុង នៃខេត្តរតនគិរី ស្របពេលដែលពិធី សែន បុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន នឹងចូលមកដល់នៅថ្ងៃសុក្រទី៩ ខែ កុម្ភៈ យើងសង្កេតឃើញថាអាជីវករលក់គ្រឿងរណ្ដាប់សែននិងគ្រឿងតុបតែងលម្អផ្ទះហាក់មមាញឹកខ្លាំងក្នុងការលក់ដូរ។
ចាប់តាំងពីព្រឹកព្រលឹមថ្ងៃទី៨ ខែកុម្ភៈ ផ្សារក្រុងបានលុងមានប្រជាពល រដ្ឋទាំងស្រីប្រុសចម្រុះគ្នាទាំងមានដើមកំណើតចិន អ្នកជាប់សែ ស្រឡា យ ចិន ក៏ដូចជាអ្នកមិនជាប់សែស្រឡាយចិន ម្នីម្នាទិញទំនិញ នានា សាច់ ជ្រូក មាន់ ទា មីស្រស់ បន្លែ ផ្លែឈើ។ល។សម្រាប់ទុក ធ្វើម្ហូប សែននិងត្រៀមទទួលទេវតាឆ្នាំថ្មី។

អ្នកស្រី លី ឡេង អាជីវករលក់ដូរគ្រឿងរណ្តាប់សែនចិន នៅក្នុងផ្សារ ក្រុងបានលុង បានប្រាប់ថា ការលក់ដូរគ្រឿងរណ្តាប់សែន និងគ្រឿង លម្អតុបតែងផ្ទះក្នុងពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះនៅកន្លែងការលក់ដូររបស់ អ្នកស្រីហាក់មានការធ្លាក់ចុះជាងឆ្នាំមុនបន្តិច បើធៀបនឹងឆ្នាំមុន ដោយ សារអ្នកទិញមួយចំនួនបានកាត់បន្ថយការទិញ ត្បិតថាស្ថានភាព សេដ្ឋកិច្ចមិនសូវល្អប្រសើរ។

ដោយឡែកអ្នកស្រី ម៉េង ហាក់ អាជីវករលក់ផ្លែឈើ និងផ្កាភ្ញី ហាក់ផ្ទុយ ពីអ្នកស្រី លី ឡេង។ អ្នកស្រីបាននិយាយថាការលក់ដូរ នៅឆ្នាំនេះ ហាក់ មាន ភាពល្អប្រសើរជាងឆ្នាំមុនបើទោះបីតម្លៃទំនិញនៅឆ្នាំនេះ មាន ការកើនឡើងបន្តិចក្ដី។
អាជីវកររូបនេះអះអាងថា មានជនជាតិចិន និងអ្នកជាប់សែស្រឡាយ ចិន បានមកទិញផ្លែឈើ ផ្កាភ្ញីនិងគ្រឿងរណ្តាប់ និងគ្រឿង តុបតែងលម្អ ផ្ទះជាហូរហែ។អ្នកស្រីរំពឹងថា ទំនិញរបស់អ្នកស្រីនឹងអាចលក់ អស់ នៅ រយៈពេលនេះ។

ចំណែកអាជីវករលក់សាច់ក្នុងផ្សារក្រុងបានលុង បាននិយាយថា សម្រាប់សាច់ជ្រូក មាន់ ទា…ប៉ុន្មានថ្ងៃនេះលក់បានធម្មតា។ពោល មិ ន ជា ដាច់ណាស់ណានោះទេ ។ប៉ុន្ដែសង្ឃឹមថា អ្នកទិញនឹងអាចមក សម្រុក ទិញនៅល្ងាចថ្ងៃទី៨ ខែកុម្ភៈច្រើន ដោយសារតែភាគ ច្រើន សាច់គេមិនសូវទិញទុកនោះទេទាល់តែជិតដល់ថ្ងៃបានមានអតិថិជនទិញ។ចំពោះតម្លៃវិញជារឿងធម្មតាទេជារៀងរាល់ឆ្នាំឱ្យតែបុណ្យ ចូល ឆ្នាំចិន ឬបុណ្យទានផ្សេងៗតែងតែឡើងថ្លៃបន្តិចបន្តួច។

តាមការសង្កេតជារួម ឆ្នាំនេះនៅក្នុងក្រុងបានលុង ប្រជាពលរដ្ឋដែល មាន ដើម កំណើតចិន និងអ្នកជាប់សែស្រឡាយចិន រួមទាំងអ្នកមិន ជាប់សែស្រឡាយផង ជាច្រើនបានតុបតែងលម្អផ្ទះយ៉ាងស្អាត បាត គួរជាទីគយគន់ ។ទិដ្ឋភាពនេះបានលើកសម្រស់ក្រុងនៅខេត្ត ភាគ ឦសានមួយនេះផងដែរ៕
ដោយ៖ គតិ យុត្ត

ads banner