ប្រកាសចូលកាន់តំណែងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ

បន្ទាយមានជ័យ៖ឧត្តមសេនីយត្រី បោន ប៊ិន មេបញ្ជាការ កងរាជ អាវុធហត្ថខេត្តបន្ទាយមានជ័យ តំណាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជ អាវុធហត្ថលើផ្ទៃប្រទេសកាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជេីញជាអធិបតីភាព ក្នុងពិធីប្រកាសលោក អនុសេនីយ៍ឯក ហ៊ូ សារី មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចូល មកកាន់តំណែងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ ជំនួសលោកវរសេនីយ៍ត្រី ជា ពិសី ដែលត្រូវឡើងមកជាប្រធាន មន្ទីរ សម្ភារៈបច្ចេកទេស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។

ពិធីនេះក៏មានការអញ្ជេីញចូលរួមពីលោក កែវ តារារស្មី អភិបាលស្រុក អូរជ្រៅ និងលោក តាន់ ស្វាង ប្រធានក្រុមប្រឹក្សាស្រុក មេបញ្ជាការ រងកងរាជអាវុធខេត្ត នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ព្រមទាំងអាជ្ញាធរមូលដ្ឋាន។

ក្នុងឱកាសនេះឧត្តមសេនីយ៍ត្រី បោន ប៊ិន បាននាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខ ពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា ជូនដល់ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ទាំងអស់និងបានផ្តាំផ្ញើដល់លោក ហ៊ូ សារី ដែលទើបទទួលតំណែងថ្មី៕
ដោយ៖ឃិន គន្ធា

ads banner