រដ្ឋមន្ត្រីក្រសួងកសិកម្ម ចាប់អារម្មណ៍ចំពោះគម្រោងគ្រប់គ្រងទឹកនៅក្នុងអាងស្ទឹងស្វាយចេក របស់ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍

ភ្នំពេញៈឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនិងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញចូលរួមប្រជុំពិភាក្សាគម្រោងស្តីពី “CKH1258: Svay Check River Restoration and Manazgement Project (Svay Check) in Banteay Meanchey Province” ជាមួយទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) នៅទីស្តីការក្រសួងកសិកម្ម កាលពីរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវចំណាប់អារម្មណ៍ចំពោះគម្រោងដែលផ្តោតលើការគ្រប់គ្រងទឹកនៅក្នុងអាងស្ទឹងស្វាយចេក ខេត្តបន្ទាយមានជ័យ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថាគម្រោងត្រូវសិក្សា និងពិនិត្យលទ្ធភាពក្នុងការគ្រប់គ្រងធនធានទឹក និងប្រព័ន្ធស្រោចស្រពឱ្យបានល្អ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវផលិតកម្មកសិកម្ម និងប្រសិទ្ធភាពសេដ្ឋកិច្ច ស្របនឹងគោលនយោបាយអាទិភាពដែលក្រសួងកំពុងជំរុញសហគមន៍ កសិកម្មទំនើបឱ្យកាន់តែមានប្រសិទ្ធភាព៕ប្រភព៖ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner