បុណ្យចូលឆ្នាំចិនបីថ្ងៃទេសចរ ខេត្តរតនគិរីកើនឡើងជាង៩៤ភាគរយ
រតនគិរី៖ រយៈពេលបីថ្ងៃ(០៩-១១ខែកុម្ភៈ)នៃពិធី បុណ្យចូលឆ្នាំចិន
ខេត្តរតនគិរីមានទេសចរបានទៅកម្សាន្តចំនួន ៨,២៨៣នាក់។តួលេខ នេះបង្ហាញពីការកើនឡើង ៩៤.៦៧ភាគរយ។ក្នុងនោះ ទេសចរ ជាតិ ចំនួន៨,១៥០នាក់កើនឡើង ៩៧.៥៨ភាគរយនិងទេសចរ អន្តរជាតិ មានចំនួន១៣៣នាក់ កើនឡើង ២.៣១%។
លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី ដឹងថា រយៈ ពេលបី ថ្ងៃនេះសេវាកម្មស្នាក់នៅ,សេវាកម្មម្ហូបអាហារនិងសេវាកម្ម ដឹក ជញ្ជូន ភ្ញៀវ ពុំមានការដំឡើងថ្លៃគួរឱ្យកត់សម្គាល់ឡើយ។
ដោយឡែក ក្រោមការដឹកនាំរបស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាល ខេត្តរតនគីរីបានយកចិត្តទុកដាក់ក្នុងការរៀបចំឱ្យមានសោភ័ណភាពទីប្រជុំជន ទីក្រុង និងតាមបណ្ដាក្រុងស្រុកទាំងអស់ក្នុងខេត្តរតនគិរី។ក្នុងនេះមានរៀបចំភ្លើងបំភ្លឺទីសាធារណៈ តាមបណ្តាអង្គភាពរបស់រដ្ឋ និងវិស័យឯកជន ដើម្បីលើកសោភណភាពទីក្រុង ដើម្បីទាក់ទាញការ ចាប់អារម្មណ៍ ពីប្រជាពលរដ្ឋក្នុងខេត្ត ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលបានមកទស្សនាខេត្តរតនគិរី៕ដោយ៖ គតិ យុត្ត