ក្រុងរុនតាឯកមានសេវារថយន្តក្រុងដឹកជញ្ជូនទៅក្រុងសៀមរាបឥតយកថ្លៃជាលើកដំបូង (Video Inside)
អត្ថបទដោយ៖
Apsara Net
ក្រុងរុនតាឯកនៃខេត្តសៀមរាប នឹងមានសេវារថយន្តជាលើកដំបូងរបស់ខ្លួន ដែលនឹងដំណើរការសាកល្បងចាប់ពីក្នុងសប្តាហ៍នេះទៅ។
យោងតាមរដ្ឋបាលខេត្តសៀមរាប, សេវាសាកល្បងរថយន្តក្រុងសាធារណៈ រវាងពីក្រុងរុនតាឯក ទៅក្រុងសៀមរាប និងរវាងពីក្រុងសៀមរាប មកក្រុងរុនតាឯក ដោយឥតគិតថ្លៃ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២៤។
រដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងថា សេវារថយន្តក្រុងដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃនេះ គឺដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តចាកចេញ ពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ក្នុងការបំពេញការងារ និងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។ សេវាដឹកជញ្ជូនទៅវិញទៅមកនេះ គឺចាប់ផ្តើមតាំងពីព្រឹករហូតដល់ម៉ោង៦ល្ងាច។