អនុប្រធានសមាគមអតីយុទ្ធជនកម្ពុជា ណែនាំឱ្យយកចិត្តទុកដាក់ ចំពោះ ក្រុមគ្រួសារនិងអតីតយុទ្ធជន

អត្ថបទដោយ៖
គតិ យុត្ត

រតនគិរី៖នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា និងជាអគ្គលេខាធិការ សមាគមអតីតយុវជនកម្ពុជាការណែនាំដល់អាជ្ញាធរគ្រប់ថ្នាក់ ឱ្យចិត្ត ដាក់ក្នុង ការផ្ដល់សេវាសាធារណៈ ការប្រើប្រាស់បណ្ណប.ស.ស ក្នុងការ ទៅពិនិត្យនិងព្យាបាលជំងឺនៅតាមមន្ទីរ ពេទ្យរដ្ឋ ដោយមិនគិតថ្លៃ និង ការអនុវត្តគោលនយោបាយគាំពារសង្គមផ្សេងៗទៀត ដែលជា ប្រយោជន៍ សម្រាប់បងប្អូនគ្រួសារអតីត យុទ្ធជន ។

ការរំលឹកនេះក្នុងឱកាសឯកឧត្តមអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសលោក មុយ សុផាត ជាប្រធានគណៈកម្មាធិការ និងជា ប្រធាន គណៈអចិន្ត្រៃយ៍គណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត រតនគីរីជំនួសលោក ខាំ ស៊ុក ដែលត្រូវបាន ផ្លាស់ប្តូរ ភារកិច្ច កាលពី ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៤នៅសាលប្រជុំសាលាខេត្ត រតនគិរី។

នាយឧត្តមសេនីយ៍បន្តដោយស្នើដល់គ្រប់អង្គភាពពាក់ព័ន្ធ អាជ្ញាធរ ដែនដី និង សមាគមអតីតយុទ្ធជនកម្ពុជាគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត សូមបន្តខិតខំយកចិត្តទុកដាក់អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្ដេច តេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន កម្ពុជា ក្នុង គោលដៅការពារសិទ្ធិនិងផលប្រយោជន៍ របស់អតីតយុទ្ធជន ធ្វើយ៉ាង ណាជួយ លើកកម្ពស់ជីវភាពរស់នៅរបស់ ពួកគាត់ ឱ្យកាន់តែល្អប្រសើរ ឡើងថែមទៀត។ ត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះ សុខទុក្ខ ជីវភាព រស់នៅរបស់ក្រុមគ្រួសារអតីតយុទ្ធជន។ជាពិសេសមេប៉ុស្តិ៍រដ្ឋបាល មេឃុំ សង្កាត់ ត្រូវចាត់មន្ត្រីរបស់ខ្លួន ណាម្នាក់ឱ្យកាន់ ការងារអតីត យុទ្ធជន និងក្តាប់បានពី ស្ថានភាព ជីវភាព រស់ នៅ របស់បងប្អូនអតីត យុទ្ធជន ឱ្យបានច្បាស់លាស់ ដើម្បីធានាថាពួកគាត់ទទួលបាននូវ ការយកចិត្តទុកដាក់ និងភាពកក់ក្តៅ ពី ប្រមុខរាជរដ្ឋាភិបាល៕

ដោយ៖ គតិ យុត្ត

ads banner