កូឡុំប៊ីនាំចេញផ្កា ៧០០លានដើម ក្នុងថ្ងៃនៃក្តីស្រឡាញ់

ក្រសួងកសិកម្មនៃប្រទេសកូឡុំប៊ីបានឲ្យដឹងថា ប្រទេសនេះបាននាំចេញផ្កា ចំនួន៧០០លានដើម ក្នុងថ្ងៃនៃក្តីស្រលាញ់ Valentine’s Day ដែលប្រព្រឹត្តទៅ នាថ្ងៃទី១៤ ខែកុម្ភៈនេះ។

កូឡុំប៊ី ត្រូវបានគេដឹងថា គឺជាប្រទេសផលិតផ្កាធំបំផុត ប្រចាំនៅប្លុកអាមេរិកដោយគេដឹងដែរថា ផ្កាភាគច្រើននាំចេញ ទៅសហរដ្ឋអាមេរិក ហើយការដឹកជញ្ជូនផ្កា ត្រូវបានធ្វើឡើង តាំងពីថ្ងៃទី១៣ កុម្ភៈ មកម្ល៉េះ សម្រាប់ថ្ងៃនៃក្តី ស្រឡាញ់ ឆ្នាំ២០២៤នេះ។

សម្រាប់ Valentine’s Day ឆ្នាំ២០២៤ ទីផ្សារសហរដ្ឋអាមេរិកបានស្រូបយកការផ្គត់ផ្គង់ផ្កា ពីប្រទេសស្ថិតក្នុងតំបន់អាមេរិកខាងត្បូងមួយនេះ ប្រមាណ៨០ភាគរយ នៃ៧០០លានដើម នេះបើតាមដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោកស្រី Jhenifer Mojica ដែលបានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយ។

កូឡុំប៊ីក៏ត្រូវបានគេដឹងដែរថា ជាប្រទេសផលិតផ្កាធំបំផុត លំដាប់ទី២ ហើយប្រទេសនេះ លេចធ្លោនៅក្នុងទីផ្សារផ្កាកុលាប ដែលមានគុណភាពខ្ពស់ ដូចជា chrysanthemums, hydrangeas និង astromelias ជាដើម។

សម្រាប់ប្រទេសមួយនេះ ក្រៅពីបុណ្យនៃក្តីស្រឡាញ់ ប្រជាជនកូឡុំប៊ីក៏មានប្រារព្ធ ថ្ងៃនៃអ្នកម្តាយ នៅក្នុងខែឧសភាផងដែរ ហើយ ពេលនោះ គឺជារដូវកាលលក់ផ្កាដ៏ធំបំផុតមួយដែរ។

យោងតាមក្រសួងបានឱ្យដឹងថា ការប្រារព្ធពិធីថ្ងៃទី ១៤ ខែកុម្ភៈ បង្កើតការងារបន្ថែមប្រហែល ចន្លោះពី ២៧០០០ ដល់ ១១០០០០ សម្រាប់ប្រជាជនកូឡុំប៊ី ដែលភាគច្រើន គឺសម្រាប់ស្ត្រី និងម្តាយ ជាមេផ្ទះ ជាដើម នេះបើតាមក្រសួងកសិកម្មដដែល៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner