គ.ជ.ប ព្រមានចាត់វិធានការច្បាប់លើគណបក្សនយោបាយមួយធ្វើសកម្មភាពគំរាមកំហែង សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ របស់ខ្លួន

ភ្នំពេញ៖ក្នុងរយៈពេលនេះមានគណបក្សនយោបាយ​មួយដែលគ្មាន​បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតបានធ្វើសកម្មភាពគំរាម កំហែងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួនជាអ្នក​បោះឆ្នោត ឱ្យបោះឆ្នោតជូនគណបក្សនេះ ឬ គណបក្សនោះដែលជា​ការ​រំលោភ​សិទ្ធិ​ក្នុងការសម្រេចចិត្តរបស់អ្នកបោះឆ្នោត រំលោភការសម្ងាត់នៃ ការបោះឆ្នោត និងធ្វើឱ្យបាត់ទំនុកចិត្តលើការ​បោះឆ្នោត។នេះជាការបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ។

គ.ជ.ប បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍នេះថា មាត្រា៧១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលត្រូវយកមក​អនុវត្តក្នុង ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាបានចែងថា… គ្រប់គណបក្សនយោបាយ បេក្ខជន ឬ អ្នកគាំទ្រទាំងអស់​មិនត្រូវធ្វើការគំរាមកំហែង បំភិតបំភ័យ និងលួងលោមឱ្យបុគ្គលផ្តិតមេដៃ ឬស្បថ ឬ សន្យាបោះឆ្នោតឱ្យគណបក្សណាមួយឡើយ ។…”

ជាមួយគ្នានេះ គ.ជ.ប បានអំពាវនាវឱ្យគណបក្សនយោបាយ ដែលធ្វើសកម្មភាពខុសច្បាប់ បញ្ឈប់ជាបន្ទាន់ ដើម្បីឱ្យការឃោសនា​បោះ​ឆ្នោតប្រព្រឹត្តទៅដោយរលូន ក៏ដូច ជាការបោះឆ្នោតទទួលបានជោគជ័យ។ករណីនៅតែប្រព្រឹត្តខុសច្បាប់ទៀត គ.ជ.ប​ នឹងចាត់​វិធានការតាមផ្លូវច្បាប់ជាធរមាន៕ដោយ៖ពលជ័យ
សូមជូនសេចក្តីប្រកាសព័ត៌មាន៖

ads banner