រដ្ឋបាលខេត្តកំពតររៀបចំពិធីដង្ហែពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៤ ឆ្នាំ២០២៤

កំពត៖ រដ្ឋបាលខេត្តកំពតកាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ បានប្រារព្ធពិធី ដង្ហែពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៤ ឆ្នាំ២០២៤ យ៉ាង មហោឡារឹក ដោយមានការចូលរួមពី ឯកឧត្តម ម៉ៅ ធនិន អភិបាល ខេត្តនិងមន្រ្តីអ្នកមុខអ្នកការ ប្រជាពលរដ្ឋយ៉ាង ច្រើនកុះករ។ព្រឹត្តិការណ៍ នេះត្រូវបានពណ៌នាថា ជាកិត្តិយសដ៏ធំសម្រាប់កេរ្តិ៍ឈ្មោះរបស់ ខេត្ត ជាប់ ឆ្នេរសមុទ្រនៃភាគនិរតីប្រទេស។

ក្បួនដង្ហែមានទាំងក្បួនទូកនេសាទនៅលើទឹកដងព្រែក ក្បួន រថយន្ត ជុំវិញក្រុង និងក្បួនដង្ហែថ្មើជើង ។ឯកឧត្តមអភិបាលខេត្តបាន និយាយថា ការរៀបចំពិធីនាពេលនេះឡើងដើម្បីឱ្យប្រជាពលរដ្ឋ មន្ត្រីរាជការ កង កម្លាំង មានមោទនភាព ចំពោះផ្លែផ្កា ដែលសម្រេចបាននិងត្រូវ បន្ត ផ្សព្វផ្សាយពីសក្តានុពលវិស័យទេសចរណ៍ ចូលរួមថែរក្សាអនាម័យល្អ បរិស្ថានល្អ លើកកម្ពស់សម្រស់សោភណភាព ក្រុង ស្រុក ខេត្តបន្ថែម ទៀតដើម្បីបន្តថែរក្សាពានរង្វាន់នេះឱ្យបានបន្តបន្ទាប់ទៀត ដោយ ត្រូវចាត់ទុកថា កំពតជាផ្ទះរបស់ យើង ជាបេះដូង ដែលយើងគ្រប់គ្នា ត្រូវចូលរួមថែរក្សា។

ចំណែកក្រុមយុវជនដែលបានចូលរួមដង្ហែក្បួនអបអរសាទរពានរង្វាន់ទីក្រុងទេសចរណ៍ស្អាត់អាស៊ាន បានបង្ហាញក្តីរំភើបរីករាយ និងមាន មោទក ភាពបំផុតដែលខេត្តរបស់ខ្លួនទទួលបានពានរង្វាន់នេះ ។ ពួកគេបញ្ជាក់ ក្រោមការដឹកនាំរបស់ឯកឧត្តមម៉ៅ ធនិន  បានធ្វើឱ្យខេត្ត និងក្រុងកំពត ស្រស់ស្អាត ទាក់ទាញទេសចរកាន់តែច្រើន។ពិតជា ស័ក្តិសម នឹងទទួលបានពាន រង្វាន់ ទីក្រុងទេសចរណ៍ស្អាត អាស៊ាន ពិតប្រាកមែន ។

សូមជម្រាបថា កម្ពុជាទទួលបានទទួលជ័យលាភីទីក្រុង ទេសចរណ៍ ស្អាតអាស៊ាន (ASEAN Clean Tourist City)ចំនួនបីក្នុង ចំណោម ទីក្រុងទេសចរណ៍ ស្អាតអាស៊ានចំនួន ២២ ដែលត្រូវបានប្រគល់ជ័យ លាភី រង្វាន់ទេសចរណ៍អាស៊ាន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នាទីក្រុងវៀងចន្ទន៍ ប្រទេស ឡាវ ។  ក្នុងនោះ ទី១ ខណ្ឌដូនពេញ (រាជធានីភ្នំពេញ) ,ទី២ ក្រុងកែប (ខេត្តកែប) និងទី៣ ក្រុងកំពត (ខេត្តកំពត)៕
អត្ថបទនិងរូបភាព៖ សិលា សារិន

ads banner