ជនសង្ស័យ៦២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន២៦ករណី ថ្ងៃទី១៥ ខែកុម្ភៈ

(ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិ បានឲ្យ ដឹងថា ជនសង្ស័យចំនួន៦២នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុង ប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៦ករណី ទូទាំងប្រទេស នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងចំណោមជនសង្ស័យចំនួន ៦២នាក់ រួមមាន ជួញដូរ ៧ករណី ឃាត់ ២៨នាក់ស្រី ៩នាក់ ដឹកជញ្ជូន រក្សាទុក ១៥ករណី ឃាត់ ២៦នាក់ស្រី ៤នាក់ បើកបរក្រោម ឥទ្ធិពល ១ករណី ឃាត់ ១នាក់ស្រី ០នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៧នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៥ ខែកុម្ភៈ រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៤២៩,៦៨ក្រាម។ មេតំហ្វេតាមីន(Wy) ស្មើ ៥,៧៦ក្រាម។ អុិចស្តាសុី(mdma) ស្មើ ១៣៨៧,៧៣ក្រាម។ លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប ៕

ដោយ ៖ ប៊ុនធី/ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner