រុស្ស៊ី ជាប្រទេសរងទណ្ឌកម្មពីសំណាក់ប្រទេសដទៃច្រើនជាងគេ ដោយមានរហូតដល់ ១៨ ៧៧២ដង

ក្នុងនោះ អាមេរិកជាប្រទេសដែលដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីច្រើនដាច់គេ រហូតដល់ ៣ ៥៥១ដង។ អ៊ីរ៉ង់ ជាប្រទេសដែលរងទណ្ឌកម្មច្រើនបន្ទាប់ មានចំនួន ៤ ៩៦៣ដង ខណៈស៊ីរីរងទណ្ឌកម្ម ២ ៨១១ដង។

កូរ៉េខាងជើង ដែលបន្តផ្គើនប្រទេសលោកខាងលិចជាមួយកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែរ រងទណ្ឌកម្មរហូតដល់ ២ ១៧១ដង។ មីយ៉ាន់ម៉ាជាប្រទេសតែមួយនៅអាស៊ានដែលជាប់ក្នុងតារាងនេះ ពោលគឺរងទណ្ឌកម្មដល់ ៩៨៨ ខណៈវេណេស៊ុយអេឡា រងទណ្ឌកម្ម ៧៤៧។ ភាគច្រើននៃទណ្ឌកម្មទាំងនោះផ្តោតលើបុគ្គល ជាជាងលើអង្គភាព ឬស្ថាប័នមាន ៤ ៣៤៤ – Statista via Voronoi

#ams1minute

ads banner