អភិបាលខេត្តអញ្ជើញចុះសួរសុខទុក្ខនិងយកអំណោយទៅជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យ

បន្ទាយមានជ័យ៖គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះពីរគ្រួសារ កាលពីម៉ោង ២៤យប់ឈានចូលថ្ងៃទី១៧ កុម្ភ: ២០២៤ស្ថិតនៅភូមិ តារាងបាល់នៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ត្រូវបានឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយ មានជ័យ និងក្រុមការងារអញ្ជើញចុះសួរសុខទុក្ខកាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ។

ក្នុងឳកាសនេះឯកឧត្ដមអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានសាខាកាកបាទក្រហមខេត្ត បាននាំយកអំណោយដ៍ថ្លៃថ្លារបស់សម្តេចកិត្តិព្រទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាផ្តល់ជូនគ្រួសាររងគ្រោះ

អំណោយមានបអង្ករ តង់ ត្រីខកំប៉ុង មី ទឹកសុីអុីវ មុង ភួយនសារុង ក្រមា អាវយឺត ប្លាស្ទិក កន្ទេលជ័រ ឆ្នាំង ចាន ស្លាបព្រា ម ធុងទឹកជ័រ និង ថវិកា មួយចំនួន៕
ដោយ៖ឃិន គន្ធា

ads banner