សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណប្រជាជន និងរដ្ឋាភិបាលចិន ដែលបានជួយ ដល់ការអភិវឌ្ឍនៅកម្ពុជា
(ភ្នំពេញ)៖ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពាន ឆ្លងកាត់ទន្លេ បាសាក់ (ចាក់អង្រែ ក្រោ ម -ព្រែកប្រា) ប្រវែង ៨៤៥,៧០ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ម៉ែត្រ ក្រោម ហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន” នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែង នូវការអរគុណចំពោះ ប្រជាជន និង រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានការជួយជ្រោមជ្រែង និង ឧបត្ថម្ភ គាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជាលើគ្រប់វិស័យ និងគ្រប់កាលៈទេសៈ ។

លើសពីនេះ កម្ពុជា-ចិន បានសម្រេចឯកភាពកំណត់យកឆ្នាំ ២០២៤ នេះ គឺជា «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និង ប្រជាជន កម្ពុជា-ចិន» ដើម្បីលើកកម្ពស់ វិស័យទេសចរណ៍ និងការតភ្ជាប់រវាង ប្រទេសទាំងពីរ ដោយសម្តេចធិបតី បានមានប្រសាសន៍ផងដែរថា៖ ប្រជាជនកម្ពុជា ខិតខំកសាងប្រទេសតាំង ពីបាតដៃទទេរហូតដល់បច្ចុប្បន្ន ដើម្បីលើកកម្ពស់ជីវភាព និងកិត្យានុភាពជាតិ ឱ្យបានរីកចម្រើន និងថ្កុំថ្កើង ដូចនេះ ការលើកកម្ពស់វិស័យ ទេសចរណ៍ គឺជាការជំរុញឱ្យភ្នាក់ងារចែកចាយព័ត៌មាន ដ៏មានសក្តានុពលមួយនេះ ជួយផ្សព្វផ្សាយអំពីកត្តាសន្តិភាព សន្តិសុខ និងសុខុដុមរមនានៅកម្ពុជា។
សម្ដេចធិបតី បានបន្ថែមថា ឆ្នាំ២០២៤នេះ ក៏ជាឆ្នាំ នៃការផ្លាស់ប្តូរប្រជាជន និងប្រជា ជន អាស៊ាន-ចិន ផងដែរនោះ នឹងក្លាយជាកាលានុវត្តភាពដ៏ប្រសើរថ្មីបន្ថែមទៀត ក្នុងការ ស្រូបទាញ នូវកំណើនភ្ញៀវទេសចរ និងវិនិយោគិនចិនមកទស្សនា និងបណ្ដាក់ទុនធុរកិច្ចនៅកម្ពុជា កាន់តែច្រើនថែមទៀត ៕



អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ , ង៉ាន់ទិត្យ