សិស្សានុសិស្សនៅតំបន់ឆ្ងាយដាច់ស្រយាលបានទទួលអំណោយពីក្រុមចលនាយុវជនកម្ពុជា ១៥៧

បន្ទាយមានជ័យ៖សិស្សានុសិស្សសាលាបឋមសិក្សាគោកធ្លក ភូមិ ឈូក អាង ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលជា សាលានៅ ទី ជនបទដាច់បានទទួលអំណោយពីក្រុមចលនាយុវជនកម្ពុជា ១៥៧ ស្រុកភ្នំស្រុក កាលពីថ្ងៃ១៩ខែកុម្ភៈ ឆ្នាំ២០២៤ ។

លោក សាក់ស៊ុន វណ្ណាក់ ប្រធានក្រុមចលនាយុវជនកម្ពុជាស្រុកភ្នំស្រុក បានបញ្ជាក់ជុំវិញការយកអំណោយមកចែកដល់សិស្សដោយសារតែឃើញការលំបាករបស់សិស្សក៏ដូចជាសំណូមពីលោកនាយកសាលាផងដែរ។

រីឯលោក ស្មាន់ សំកុ បានឱ្យដឹងថា សាលាបឋមសិក្សាគោកធ្លក ស្ថិតនៅលើដីទួលកណ្ដាលអាងទឹកត្រពាំងថ្ម ឆ្ងាយដាច់ស្រយាល ពីទីរួមស្រុកភំ្នស្រុកចម្ងាយ១០គីឡូម៉ែត្រ។សាលាមាន អគារឈើ ចាស់ប្រក់ស័ង្កសីមួយខ្នង,មានពីរបន្ទប់សិស្ស រៀនប្រាំមួយថ្នាក់, ដោយរៀនផ្គួបពីរ ថ្នាក់ចូលគ្នាក្នុងមួយបន្ទប់។ជីវភាពគ្រួសារ សិស្ស មានការខ្វះខាត ។

ក្នុងនាម ឪពុកម្ដាយសិស្ស លោក អំណរគុណដល់ក្រុមចលនាយុវជន កម្ពុជា១៥៧ស្រុកភ្នំស្រុកដែល បានយកអំណោយ ជាសម្ភារៈ សិក្សា សម្លៀកបំពាក់ នំចំណី មកចែកផ្តល់ជូនសិស្សគោកធ្លក។ លោក នាយកសាលាបានអំពាវនាវដល់សប្បុរសជនចូលរួម ឧបត្ថម្ភដល់ សាលា ក៏ដូចជាសិស្សសាលាផងដែរ៕
ដោយ៖ គៀន ច័ន្ទហ៊ីន

ads banner