កិច្ចប្រជុំស្តីពីកិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សាធារណៈសម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំង សមាជិក ព្រឹទ្ធសភា នី តិកាលទី៥ នៅខេត្តសៀមរាប
សៀមរាប៖ គណ:កម្មការរៀបចំបោះឆ្នោតខេត្តសៀមរាបបានរៀបចំ កិច្ចប្រជុំកិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ ធ្នាប់ សាធារណៈសម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ ខាងមុខនេះនៅស្នាក់ការគ. ជ. ប ខេត្ត សៀមរាប ។
កិច្ចប្រជុំកាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៤ ក្នុងគោលបំណង ដើម្បីពង្រឹងការងារសន្តិសុខឱ្យដំណើរការនៃការបោះឆ្នោត ជ្រើសតាំង សមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី២៥ខាងមុខដើម្បី ធានាបាននូវបរិយាកាស សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មាន អំពើហិង្សាជាដើម។
លោក នឹម វ៉ាន់សំ ប្រធានគណ:កម្មការរៀបចំបោះឆ្នោតខេត្តសៀមរាប បាន លើកឡើងថា គណៈកម្មការរៀបចំការបោះ ឆ្នោត គ្រប់ លំដាប់ ថ្នាក់រួមនឹងអាជ្ញាធរមានសមត្ថកិច្ចបានបង្កលក្ខណៈងាយស្រួល និងការពារសន្តិសុខ សុវត្ថិភាព ដល់គណបក្ស នយោបាយ ដើម្បី ធ្វើការឃោសនាបោះឆ្នោត ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះ ។ លោកបន្តថា គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលនេះ មានគណបក្ស នយោបាយមួយ ដែលគ្មាន បញ្ជី បេក្ខជនឈរឈ្មោះបោះឆ្នោតបានធ្វើសកម្មភាពគំរាម កំហែង សមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់របស់ ខ្លួន ជាអ្នក បោះឆ្នោត ឱ្យបោះ ឆ្នោតជូន គណបក្សនេះឬ គណបក្សនោះដែលជាការរំលោភសិទ្ធិក្នុងការ សម្រេច ចិត្តរបស់អ្នកបោះឆ្នោតរំលោភ ការសម្ងាត់នៃការបោះឆ្នោត និងធ្វើឱ្យ បាត់ទំនុកចិត្តលើការបោះឆ្នោត។
លោកបន្តដោយអំពាវនាវសូមឱ្យពីគ្រប់កម្លាំងពាក់ព័ន្ធដើម្បីឱ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន៕
ដោយ៖ ស៊ាន សុផាត