មន្រ្តីក្រុមការងាររំលឹកដល់អង្គបោះឆ្នោតឱ្យគោរពគោលការណ៍គ.ជ.ប

បន្ទាយមានជ័យ៖ឯកឧត្តម សេរី កុសល អ្នកតំណាងរាស្ត្រមណ្ឌល បន្ទាយមានជ័យ អនុប្រធានក្រុមការងារចុះជួយខេត្តបន្ទាយ មានជ័យ និងជាប្រធានគណៈយុទ្ធនាការស្រុកភ្នំស្រុក កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នៅទីស្នាក់ការគណបក្យប្រជាជន កម្ពុជាឃុំប៉ោយចារ ស្រុក ភ្នំស្រុក បានអញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមការងារ ចុះ មូលដ្ឋាន និង ក្រុមប្រឹក្សាឃុំរបស់ គណបក្ស ប្រជាជន។

ក្នុងឱកាសនេះឯកឧត្តម សេរី កុសល បានរំលឹកដល់អង្គបោះឆ្នោត ត្រៀម ខ្លួនទៅបោះឆ្នោតនៅថ្ងៃទី២៥ ខែកុម្ភៈខាងមុខឱ្យបាន គ្រប់ៗគ្នា និងគោរពឱ្យបាននូវគោលការណ៍ដែលបានដាក់ចេញដោយគណៈកម្មាធិការជាតិរៀបចំការឆ្នោត ៕
ដោយ៖ គៀន ច័ន្ទហ៊ីន

ads banner