អតិផរណាកាណាដាធ្លាក់ចុះដល់ ២.៩ភាគរយ ក្នុងខែមករា

អូតាវ៉ា៖ ទីភ្នាក់ងារស្ថិតិជាតិរបស់ប្រទេសកាណាដា ក្នុងថ្ងៃអង្គារនេះ និយាយថា អតិផរណានៅក្នុងប្រទេសកាណាដាធ្លាក់ចុះដល់ ២.៩ភាគរយ នៅក្នុងខែមករា ដើមឆ្នាំ២០២៤ តួលេខនេះ ធ្លាក់ចុះទាបជាងការព្យាករណ៍កាលពីខែមុន ដែលមាន ៣.៣ភាគរយ។

ទីភ្នាក់ងារស្ថិតិជាតិរបស់ប្រទេសកាណាដា បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការធ្លាក់ចុះអតិផរណាកាលពីខែមករា មានការជួយជ្រោមជ្រែងធំពីតម្លៃប្រេងសាំង ដែលបានធ្លាក់ចុះក្នុងរយៈពេល៥ខែជាប់ៗគ្នា។

បន្ថែមលើនេះ ធនាគារកណ្តាលកាណាដាក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានដំឡើងអត្រាការប្រាក់ ពីកម្រិតទាបបំផុតពី ០.២៥ភាគរយទៅ ៥ភាគរយ នៅក្នុងការដេញថ្លៃ ដើម្បីទប់ទល់នឹងអតិផរណាដែលកំពុងកើនឡើង។

សូមរម្លឹកថា អតិផរណានៅក្នុងប្រទេសកាណាដា បានស្ទុះឡើងមិននឹកស្មានដល់កាលពីខែធ្នូឆ្នាំមុន ដោយហក់ដល់ ៣.៤ភាគរយ បន្ទាប់ពីការធ្លាក់ចុះជាលំដាប់ពីកម្រិតខ្ពស់បំផុត ៨.១ភាគរយក្នុងខែមិថុនា ឆ្នាំ២០២២។ ទន្ទឹមគ្នា អ្នកសេដ្ឋកិច្ចរំពឹងថា អតិផរណានឹងថយចុះមកត្រឹម ៣.៣ភាគរយនៅក្នុងខែមករាដើមឆ្នាំនេះ ប៉ុន្តែជាក់ស្តែង វាបានធ្លាក់ចុះដល់ ២.៩ភាគរយ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner