ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសជ័យលាភីអង្គភាពផ្ដល់សេវា សាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ឆ្នាំ២០២៣

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី “ ប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ឆ្នាំ២០២៣ ” នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ កុម្ភៈ ឆ្នាំ២០២៤។

យោងតាម ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានលើកឡើងថា ការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ជាផ្នែកមួយនៃការបង្ហាញពីឧត្តមភាពនៃមន្ត្រីរាជការស៊ីវិលគ្រប់ជាន់ថ្នាក់ នៃការខិតខំប្រឹងប្រែងរបស់មន្ត្រីនីមួយៗ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវសកម្មភាពនានានៃការអនុវត្តការងាររបស់មន្ត្រីរាជការស៊ីវិលគ្រប់ជាន់ថ្នាក់ទាំងអស់ ក្នុងគោលដៅបម្រើជាតិ និងប្រជាជន និងដើម្បីបង្ហាញពីឧត្តមភាពរបស់មន្ត្រីរាជការផង ព្រមទាំងអាចបង្កើននូវភាពជាគំរូ ដល់មន្ត្រីដទៃផ្សេងទៀតផងដែរ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner