សម្តេចធិបតី ហ៊ុន ម៉ាណែត៖ “សម្រាប់ក្របខ័ណ្ឌការងារកែទម្រង់រដ្ឋបាលសាធារណៈ រាជរដ្ឋាភិបាលបាន ដាក់ចេញនូវវិធានការគន្លឹះសំខាន់ៗទៅតាមវិស័យអាទិភាព

និងរៀបចំបង្កើតនូវយន្តការអនុវត្ត ដើម្បីដោះស្រាយ បញ្ហាប្រឈម ធានាប្រសិទ្ធភាព ក៏ដូចជាការឆ្លើយតបឱ្យទាន់ពេលទៅនឹងគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល រួមមាន ៖

១. បង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាព និងសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ តាមរយៈការកែលម្អប្រព័ន្ធ ជ្រើសរើសមន្ត្រី ការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងារ និងការរៀបចំដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ

២. បង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ដើម្បីលើកកម្ពស់ គុណភាពអប់រំ

៣. បង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ដើម្បីលើកកម្ពស់សុខភាព និង សុខុមាលភាពប្រជាជន តាមរយៈការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន”។

#ams1minute

ads banner