នាវាស្វ័យការពារកងទ័ពជប៉ុន ២គ្រឿង ចូលចតកំពង់ផែកម្ពុជា (Video Inside)

នាវាស្វ័យការពារកងទ័ពជើងទឹកជប៉ុនចំនួន ២គ្រឿង ដែលផ្ទុកកងម៉ារីនជាង ៤០០នាក់ និងឧទ្ធម្ភាចក្រ បានចូលចតនៅកំពង់ផែផែស្វ័យ័តក្រុងព្រះសីហនុនៅថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០២៤។

មន្ត្រីកម្ពុជាបានថ្លែងថា នាវាស្វ័យការពារទាំង២ ដែលបានចូលចតនៅកំពង់ផែស្វ័យ័តក្រុងព្រះសីហនុនេះ ដឹកនាំដោយមេបញ្ជាការកងពលធំទី១ គឺវរនាវីឯក យូណាជីហារ៉ ម៉ាកូតូ។

ដំណើរចូលសំចត នៃនាវាស្វ័យការពារកងទ័ពជើងទឹកជប៉ុនឈ្មោះស៊្ហីម៉ាកាហ្សេ SHIMAKAZEជាមួយ នាវិក ២៦០នាក់ និងនាវាឈ្មោះ ស៊ូហ៊្សូណាមី SUZUNAMI ជាមួយនឹងនាវិកចំនួន ១៧៥នាក់ នឹងមានរយៈពេល៣ថ្ងៃរវាងពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកុម្ភៈ។

គិតចាប់ពីឆ្នាំ២០០០ រហូតមកដល់ពេលបច្ចុប្បន្ននេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានទទួលស្វាគមន៍នាវាស្វ័យការពារជើងទឹកជប៉ុន ចំនួន ១៤លើក ស្មើនឹង ៣០គ្រឿង។

ជប៉ុននិងកម្ពុជា មានទំនាក់ទំនងការទូតរវាងគ្នាចាប់តាំងពីឆ្នាំ១៩៥៣ មក។ ជប៉ុនបានជួយកម្ពុជាជាច្រើនលើការរៀបចំប្រទេស, ការអភិវឌ្ឍន៍ តាមរយៈការបណ្តាក់ទុន, ការអភិវឌ្ឍន៍ធនធានមនុស្ស, ការផ្តល់ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីជម្រុញកំណើនសេដ្ឋកិច្ចជាតិកម្ពុជា ដែលអ្វីទាំងនេះ បានជួយកម្ពុជាជាច្រើន លើការកាត់បន្ថយភាពក្រីក្រ។

ads banner