សម្តេចធិបតីថ្លែងថាថ្នាលអប់រំធនធាននឹងស្ទុះទៅមុខបានដោយសារការរៀបចំគ្រឹះរឹងមាំ (Video Inside)

សម្តេចធិបតីបានថ្លែងថា គ្រឹះរឹងមាំ នៃការអប់រំថ្នាលបណ្តុះបណ្តាល គឺការរៀបគ្រឹះដំបូងរបស់វាឱ្យបានរឹងមាំ។

សម្តេចធិបតីបានមានប្រសាសន៍បន្តថា ការអប់រំថ្នាលបណ្តុះបណ្តាលសិស្ស គឺចាប់ផ្តើមពីគ្រឹះដំបូង នៃថ្នាក់មតេយ្យ, បឋមជាបន្តបន្ទាប់រហូតដល់ការបញ្ចប់ថ្នាក់មធ្យមសិក្សារយៈពេល១២ឆ្នាំ។

សម្តេចធិបតីក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល នាថ្ងៃទី២២កុម្ភៈបញ្ជាក់ថា បើសិនជាការអប់រំថ្នាលដំបូងនេះ មានគ្រឹះរឹងមាំហើយ ធនធានរបស់សិស្សនោះ គង់នឹងល្អជាមិនខានឡើយ ពេលបន្តការឈោងចាប់រៀនអ្វីសម្រាប់អនាគតខាងមុខនោះ។

សម្ដេចធិបតី បានថ្លែងទៀតថា ដើម្បីពង្រឹងគុណភាពអប់រំ ត្រូវពង្រឹងការតាមដានត្រួតពិនិត្យ ដែលមិនមែនជាវិធានការចាប់កំហុសនោះទេ ប៉ុន្តែជាផែនការជួយឱ្យបានជោគជ័យ ដោយចាប់ផ្ដើមចេញពី៥០សាលា, ឈានទៅ១០០សាលា, ២០០សាលារហូតដល់១ពាន់សាលាជាដើម…ហើយផែនការត្រួតពិនិត្យនេះ គួរអនុវត្តរៀងរាល់ ៣ខែម្ដង។

ads banner