សម្តេចធិបតីបកស្រាយពន្យល់មូលហេតុអ្វីបានជាមានការតម្លើងតួនាទីលោក ហ៊ុន ម៉ានី (Video Inside)
សម្តេចធិបតីបានលើកឡើងបកស្រាយ និងពន្យល់ជាសាធារណៈ នូវមូលហេតុអ្វីបានជាមានការតម្លើងតួនាទីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី។
លោក ហ៊ុន ម៉ានី ដែលត្រូវជាប្អួនបង្កើតរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ត្រូវបានរដ្ឋសភា បោះឆ្នោតគាំទ្រការបំពេញបន្ថែមនាថ្ងៃទី២១កុម្ភៈ ដើម្បីក្លាយជាឧបនាយករដ្ឋមន្ត្រី ដែលជាឋានៈដ៏ខ្ពង់ខ្ពស់មួយរបស់រាជរដ្ឋាភិបាល ប៉ុន្តែមានមតិរិះគន់ខ្លះ បានលើកឡើងនូវការចោទប្រកាន់ផ្សេងៗ ពាក់ព័ន្ធនឹងការតែងតាំងនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងនៅថ្ងៃទី២២កុម្ភៈ បង្ហាញជុំវិញមូលហេតុអ្វីដែលមានការគាំទ្រលោក ហ៊ុន ម៉ានី ក្លាយជាឧបនាយករដ្ឋមន្ត្រី។
លោក ហ៊ុន ម៉ានី អាយុ៤១ឆ្នាំ ក្រោយរដ្ឋសភា បានបោះឆ្នោតគាំទ្រការបំពេញបន្ថែមសមាសភាពនោះរួចមក ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់មកប្រមុខរាជរដ្ឋាភិបាល «ទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យចាប់ពីថ្ងៃឡាយព្រហស្ថលេខា» ថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០២៤។