បិទវគ្គបណ្តុះបណ្តាលស្តីពី “ព័ត៌មានវិទ្យាក្នុងរដ្ឋបាលសាធារណៈ”

កំពង់ស្ពឺ៖មជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ បានបិទវគ្គបណ្តុះ បណ្តាលស្តីពី “ព័ត៌មានវិទ្យាក្នុងរដ្ឋបាលសាធារណៈ” រយៈ ពេល ពីរ ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកុម្ភៈក្រោមវត្តមានលោក ហ៊ុន ប៊ុនរ៉ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ។សិក្ខាកាម ចូលរួម មានមន្ត្រីមកពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល កំពង់ឆ្នាំង កំពង់ស្ពឺ មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ រដ្ឋបាលក្រុង ច្បារមន និងមន្ត្រីមជ្ឈមណ្ឌល អភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េចំនួន៤០នាក់។ពិធីនេះក៏មានការចូលរួមពី លោកបណ្ឌិត ហែម លីណា ព្រឹទ្ធបុរសរងសាកលវិទ្យាល័យហេងសំរិន ត្បូងឃ្មុំ ផងដែរ។ 

វគ្គបណ្តុះបណ្តាលខ្លីនេះ មានគោលបំណងសំខាន់ៗ ពោលផ្តល់ ចំណេះ ដឹងអំពីការ ប្រើប្រាស់ និងបង្កើតទម្រង់ប្រមូលព័ត៌មាន និង ទិន្នន័យតាមដូចជា ការបង្កើតកម្រងសំណួរតាមរយៈ QR-Code ការផ្ទុកព័ត៌មានក្នុង Google Drive ជាដើម។ ផ្តល់ចំណេះ ដឹងអំពី ការផលិត និងការរចនា Posterផ្សព្វផ្សាយ ការរចនានៃការធ្វើបទ បង្ហាញ   (PresentationTemplate)  ការបង្កើតវីដេអូខ្លីៗ និង ការរចនាទម្រង់ពិភាក្សាក្រុមរហ័ស។ផ្តល់ចំណេះដឹងអំពីការប្រើប្រាស់ ប្រព័ន្ធ ព័ត៌មានវិទ្យាបឋមក្នុងរដ្ឋបាលសាធារណៈ។

លោក ហ៊ុន ប៊ុនរ៉ា បានឱ្យដឹងថា មជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ គ្រោងនឹងរៀបចំវគ្គបណ្តុះបណ្តាលខ្លីជាបន្តទៀត ស្រប តាម ផែនការ សកម្មភាពថវិកា និងសកម្មភាពការងាររបស់ខ្លួនជូន ដល់ សហគមន៍ និងមន្ត្រីរាជការក្នុងគោលបំណងជំរុញ ការ បង្កើតការងារ និងមុខរបរនៅជនបទ ការជំរុញសកម្មភាពសេដ្ឋកិច្ចគ្រួសារ និងទី ផ្សារនៅជនបទ ការបណ្តុះបណ្តាលធនធានមនុស្ស និងជំនាញអាជីព ដែលបានរួមចំណែក និងចូលរួមក្នុងពិពិធកម្មសេដ្ឋកិច្ចជនបទ និងនវានវត្តន៍ការងារបែបឌីជីថលឱ្យកាន់តែ ប្រសើរផងដែរ៕
ដោយ៖ម៉ុន សំអាត

ads banner