តំណាងកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំចុងក្រោយនៃអាណត្តិទី១ របស់ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៅទីក្រុងប៉ារីស

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង រដ្ឋលេខាធិការ និងជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (CES) នៃទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) និងជាអនុប្រធានគណៈកម្មការតំបន់នៃអ្នកជំនាញសេដ្ឋកិច្ច និងវិទ្យាសាស្ត្រ (CREES) សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក បានអញ្ជើញចូលរួមកិច្ចប្រជុំចុងក្រោយនៃអាណត្តិទី១ (២០២២-២០២៤) របស់ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម ដែលដឹកនាំដោយលោកសាស្រ្តាចារ្យ Slim KHALBOUS សាកលវិទ្យាធិការរបស់ AUF នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ក៏មានសមាជិកចំនួនប្រាំបួនរូបផ្សេងទៀតនៃក្រុមប្រឹក្សានេះ ដែលតំណាងឱ្យគណៈកម្មការតំបន់នៃអ្នកជំនាញសេដ្ឋកិច្ច និងវិទ្យាសាស្ត្រ របស់តំបន់ពួកគេរៀងៗខ្លួន ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំនេះផងដែរ។

ក្រោយទទួលបានជោគជ័យ តាមគោលដៅរំពឹងទុក នៅក្នុងការរៀបចំសប្តាហ៍ពិភពលោកហ្វ្រង់កូហ្វូនីវិទ្យាសាស្ត្រលើក៣ នៅទីក្រុង កេប៊ិច(Québec ) ប្រទេសកាណាដា កាលពីវិច្ឆិកា ឆ្នាំ២០២៣ កិច្ចប្រជុំនេះ បានផ្តោតការផ្លាស់ប្តូរយោបល់យ៉ាងផុសផុលលើដំណើរការនៃការរៀបចំសប្តាហ៍ពិភពលោកហ្វ្រង់កូហ្វូនីវិទ្យាសាស្ត្រលើកទី៤ ដែលនឹងគ្រោងប្រព្រឹត្តទៅ នៅខែតុលា ឆ្នាំ ២០២៤ នៅទីក្រុងទូលូស្ស ប្រទេសបារាំង ជាមួយនឹងការចូលរួមយ៉ាងសកម្មពីក្រុមប្រឹក្សា CES។

បន្ទាប់មក កិច្ចប្រជុំនេះ បានពិនិត្យលើរបាយការណ៍សកម្មភាពរបស់ ក្រុមប្រឹក្សា CES នៅក្នុងអាណត្តិទី១ (កុម្ភៈ ២០២២-កុម្ភៈ ២០២៤) និង កោតសរសើរ CES ដែលបានសម្រេចគោលដៅកំណត់ទុក ក្នុងការធ្វើសមារណកម្ម AUF ទៅក្នុងហ្វ្រង់កូហ្វូនីសេដ្ឋកិច្ច និង ការលេចចេញយ៉ាងច្បាស់នៃទិដ្ឋភាពសេដ្ឋកិច្ច-សង្គម នៅក្នុងទីភ្នាក់ងារ AUF។
កិច្ចប្រជុំនេះ បានវាយតម្លៃថា ក្នុងរយៈពេលពីរឆ្នាំនេះ ក្រុមប្រឹក្សា CES បានវិវត្តយ៉ាងល្អ ពីដំណាក់កាលកកើតដំបូងដែលស្វែងរកការកំណត់អត្តសញ្ញាណ គោលដៅអទិភាព និង ដំណើរការសកម្មភាព មកដំណាក់កាលរីកធំធាត់រឹងមាំ និង អនុវត្តតួនាទីប្រកបដោយប្រសិទ្ធភាព។ នៅក្នុងទិសដៅនេះ កិច្ចប្រជុំនេះ ក៏បានពិភាក្សាផងដែរអំពីការជ្រើសរើសសមាជិកថ្មី និង បន្តសុពលភាពសមាជិកបច្ចុប្បន្នសម្រាប់អាណត្តិទី២ ផងដែរ។

អ្នកចូលរួមទាំងអស់វាយតម្លៃប្រកបដោយពេញចិត្តផងដែរ នូវលទ្ធផលនៃការអនុវត្តកម្មវិធី ENTREPRENDRE ដែលមានគោលដៅបង្កើតវប្បធម៌សហគ្រិនភាពនៅតាមគ្រឹះស្ថានឧត្តមសិក្សានៃប្រទេសជាង១០ និង សម្រេចពង្រីកកម្មវិធីនេះ នៅតំបន់សកម្មភាពនានារបស់ AUF នៅក្នុងពិភពលោក។ លើចំណុចនេះ លោកសាស្រ្តាចារ្យ សាកលវិទ្យាធិការ AUF Slim KHALBOUS បានសម្រេចឱ្យមានការពង្រីកគម្រោងនេះ នៅកម្ពុជានៅក្នុងឆ្នាំ២០២៤នេះ ៕
ដោយ :សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner