ប្រជាជនកម្ពុជាទទួលបានការពង្រីកវិសាលភាព ក្នុងការផ្តល់សេវា ធានារ៉ាប់រងអាយុជីវិតនិងការផ្តល់សេវាកម្មហិរញ្ញវត្ថុឱ្យបានកាន់តែទូលំទូលាយនៅទូទាំងប្រទេស

ភ្នំពេញ ៖ ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក និងធនាគារ វីង (ខេមបូឌា) ម.ក បានប្រកាសពីកិច្ចសហការដៃគូអាជីវកម្ម ប៊េនកាសួរេន ដែលគាំទ្រដោយនិយ័តករធានារ៉ាប់រងនៃកម្ពុជា និងធនាគារជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ពិធីសម្ពោធជាផ្លូវការនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, និងភ្ញៀវកិត្តិយសជាច្រើននាក់ ។  

លោក Mandar Hastekar អគ្គនាយកស្តីទី និងនាយកផ្នែកហិរញ្ញវត្ថុ នៃក្រុមហ៊ុនព្រូដិនសលកម្ពុជាបានថ្លែងថា «កិច្ចសហការរបស់យើងជាមួយធនាគារ វីង គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅជំរុញបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាតាមរយៈកិច្ចសហការរួមគ្នាដោយនាំមកជាមួយជំនាញរបស់ក្រុមហ៊ុនព្រូដិនសល កម្ពុជា ក្នុងការពារហិរញ្ញវត្ថុ និងបណ្តាញរបស់ធនាគារ វីង នឹងជំរុញការផ្តល់សេវាធានារ៉ាប់ រងឱ្យបានកាន់តែទូលំទូលាយទៅដល់សហគមន៍”។ កិច្ចសហការនេះកំពុងតែបន្តឆ្ពោះទៅមុខ ដើម្បីបង្កើនលទ្ធភាពទទួលបានការការពារហិរញ្ញវត្ថុកាន់ តែប្រសើរ សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។

ចំណែកលោក Han Peng Kwang អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ «ភាពជាដៃគូនេះគឺជាការវិវឌ្ឍដ៏សំខាន់ ដើម្បីបង្កើនការការពារហិរញ្ញវត្ថុជូនអតិថិជនគ្រប់រូប ដែលជាការរួមចំណែកទៅដល់ស្ថិរភាព និងសុវត្ថិភាពគ្រប់ក្រុមគ្រួសារ ក៏ដូចជាសហគ្រាសនៅក្នុងប្រទេសកម្ពុជា»។
 
លោក Han Peng Kwang បានបន្តថា៖ «ជាមួយចក្ខុវិស័យរួមគ្នាក្នុងការផ្តល់ការការពារហិរញ្ញវត្ថុដ៏រឹងមាំជូនសហគមន៍ និងអតិថិជនទាំងអស់ កិច្ចសហការរបស់យើងនាពេលនេះគឺជាការវិវឌ្ឍដ៏សំខាន់មួយទៀតឆ្ពោះទៅសម្រេច គោលដៅរួម   និងជួយដល់ប្រជាជនកម្ពុជាគ្រប់រូបឱ្យទទួលបាននូវអនាគតកាន់តែមានសុវត្ថិភាព និងល្អប្រសើរ»។  
 
អាជីវកម្ម ប៊េន កាសួ រេន កំពុង ដើរ តួ នាទី យ៉ាង សំខាន់ ក្នុង ការ ជំរុញ វិសាលភាព សេវា ធានា រ៉ាប់រង ឲ្យ កាន់ តែ ងាយស្រួល ទៅ ដល់ ប្រជាជន កម្ពុជា ដែល គំរូ អាជីវកម្ម នេះ បាន រួម ចំណែក ដល់ ទៅ ៤០ ភាគរយ នៃ ការលក់ សរុប នៅ ក្នុង វិស័យ ធានា រ៉ាប់រង កម្ពុជា កាល ពី ឆ្នាំ ២០២២ ។ រាជ រដ្ឋាភិបាល កម្ពុជា កំពុង ផ្ដោត សំខាន់ លើ អាជីវកម្ម ប៊េនកាសួរេន ដើម្បី ពង្រីក វិសាលភាព នៃ វិស័យ ធានា រ៉ាប់រង ដែល មាន គោលបំណង បង្កើន អត្រា នៃ ការអភិវឌ្ឍ វិស័យ ធានា រ៉ាប់ រង ឱ្យកើនដល់ ៥,៥ ភាគរយ និង បង្កើន ដង់ស៊ីតេ ឧស្សាហកម្ម ធានា រ៉ាប់រង ដល់ ១៣៥ ដុល្លារអាមេរិក នៅត្រឹមឆ្នាំ ២០៣០។

 ក្រុមហ៊ុន ព្រូដិនសល កម្ពុជា បាន ក្លាយ ជា ក្រុមហ៊ុន ធានា រ៉ាប់ រង ដ៏ ធំ មួយ នៅ ក្នុង ប្រទេស កម្ពុជា តាំង ពី ឆ្នាំ ២០១៣ ដែល មាន ទ្រព្យ សកម្ម សរុប ជាង ២៥៦ លានដុល្លារអាមេរិក ។ ក្រុមហ៊ុន ព្រូដិន សល កម្ពុជា បាន ផ្ដល់ នូវ ការការពារ ហិរញ្ញ វត្ថុ ដល់ ប្រជា ពលរដ្ឋ កម្ពុជា ជាង ៤២៥.០០០ គ្រួសារ និង បាន ផ្តល់ សំ ណង ជាង ២០ លាន ដុល្លា អាមេរិក គិត ត្រឹម ខែ មិថុនា ឆ្នាំ២០២៣។

ក្នុងនាមជាធនាគារឌីជីថលមួយដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា ធនាគារ វីង ប្តេជ្ញាចិត្តលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ តាមរយៈការផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត។ ដោយមានសាខាជាច្រើនកំពុងដំណើរការ ជាមួយនឹងបណ្តាញ វីង ជាង ១១.០០០ ទីតាំង គ្រប់ដណ្តប់នៅទូទាំងប្រទេសផងដែរនោះ ធនាគារ វីង បាន ផ្តល់សេវាកម្មទៅដល់អ្នកប្រើប្រាស់ ជាង ១៤,៥ លាននាក់ ៕ ដោយៈគ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner