មន្ត្រីជំនាញចុះត្រួតពិនិត្យស្ថានភាពស្រូវដែលរងការបំផ្លាញពីសត្វចង្រៃនៅស្រុកស្វាយអន្ទរ

ព្រៃវែង៖ មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងបានចុះពិនិត្យស្ថានភាពស្រូវដែលរងការបំផ្លាញពីមមាចត្នោត ដង្កូវមូរស្លឹក និងមុសផ្លុង ប្រមាណជាង ៤០ហិកតា ស្ថិតនៅភូមិត្បូងក្តី ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ក្នុងដំណើរចុះពិនិត្យកាលពីថ្ងៃទី២២ ខែកុម្ភៈលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រៃវែងបានឳ្យដឹងថា បន្ទាប់ពីចុះពិនិត្យជាក់ស្តែងឃើញថា ស្រូវដែលរងការបំផ្លាញខ្លាំងជាងគេគឺដោយសារដង្កូវមូរស្លឹក និងមុសផ្លុង ។រីឯមមាចត្នោតមិនមានច្រើនដូចការរាយការណ៍នោះទេ។

លោកបន្តថា ដំណោះស្រាយជាបឋម មន្ត្រីជំនាញបានអូសរនាស់បំបែកសំបុកដង្កូវមូរស្លឹក និងបំបាក់ដើមផ្លុង ដើម្បីឳ្យខ្នែងថ្មីដុះឡើងវិញ។
មន្ត្រីជំនាញឳ្យដឹងថា មូលហេតុនៃការកើតឡើងសត្វល្អិតចង្រៃដោយសារកត្តាមួយចំនួន ក្នុងនេះកត្តាអាកាសធាតុផងដែរ៕
ដោយៈនុត នាង

ads banner