CJCC រៀបចំមហោស្រពគីហ្សូណាលើកទី១៣ ដើម្បីបង្កើនទំនាក់ទំនងរវាង សិល្បៈ និងវប្បធម៌ ជប៉ុន-កម្ពុជា

(ភ្នំពេញ)៖ វិទ្យាស្ថានសហប្រតិបត្តិការណ៍ កម្ពុជា-ជប៉ុន ហៅកាត់ថា (CJCC) បាននិងកំពុងរៀបចំមហោស្រពគីហ្សូណាលើកទី១៣ ដើម្បីបង្កើនទំនាក់ទំនាក់ទំនងរវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា ក៏ដូជាដើម្បីឱ្យប្រជាជនកម្ពុជា បានស្គាល់ពីវប្បធម៌នៃប្រទេសជប៉ុន ដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស និស្សិត ក៏ដូចជាមហាជនទូទៅអាចបានចូលរួមទស្សនា កម្សាន្តសប្បាយ ដោយសេរី ។

លោក សៀង និមល នាយករងនៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បញ្ជាក់ដល់អ្នកសារព័ត៌មានកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ថា នៅក្នុងឆ្នាំនេះមហោស្របគីហ្សូណាលើកទី១៣ រៀបចំឡើងរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានបែងចែកចេញជា៤៥ កម្មវិធីផ្សេងៗគ្នា ដោយពិធីនីមួយៗ គឺត្រូវបានជ្រើសរើសយកកម្មវិធីណាដែលឆ្លុះបញ្ចាំងពីវប្បធម៌សិល្បៈបុរាណរបស់ខ្មែរ និងវប្បធម៌សិល្បៈរបស់ជប៉ុនផងដែរ ។

លោក សៀង និមល បញ្ជាក់បន្ថែម ជារៀងរាល់ឆ្នាំការរៀបចំមហោស្រពគីហ្សូណា គឺត្រូវបានលើកឡើងនៅក្រោមប្រធានបទខុសៗគ្នា ដោយឡែក នៅក្នុងឆ្នាំនេះ បានបង្ហាញពី «ទំព័រថ្មីនៃអនុស្សាវរីយ៍» ដែលនិងបង្ហាញពីសកម្មភាពដែលបានធ្វើរវាងប្រទេសជប៉ុន និងកម្ពុជា ហើយសំរាប់ស្ថានទួតជប៉ុនខួបលើកទី៧០នៃមិត្តភាពរវាងជប៉ុន និងកម្ពុជាផងដែរ។

កញ្ញា អាន សេលិកា ដែលបានចូលរួម កម្មវិធីមហោស្រពគីហ្សូណាឆ្នាំ២០២៤នេះ បានលើកឡើងថា ថ្ងៃនេះខ្ញុំមកនេះគឺជាការងារស្ម័គ្រចិត្តដោយមានក្រុមផ្សេងៗគ្នា ដោយបានធ្វើការចែករំលែកផ្លាស់ប្តូរនូវវប្បធម៌គ្នារវាងជជប៉ុនក៏កម្ពុជា តាមរយៈការបត់ចាបមាស និងការស្លៀកសំលៀកបំពាក់ប្រពៃណី គ្នាទៅវិញទៅមក។

កញ្ញាបន្ថែមថា ក្រោយពេលស្លៀក សំលៀកបំពាក់បែបប្រពៃណីជប៉ុនរួចមក មានអារម្មណ៍ប្លែកហើយដឹងថាប្រជាជនជប៉ុនគេស្លៀកពាក់បែបនេះ តើគេមានអារម្មណ៍បែបណា។

គួររំលឹកផងដែរថា មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ត្រូវបានស្ថាបនាឡើងកាលឆ្នាំ២០០៤ ក្រោមការផ្តួចផ្តើមរបស់រដ្ឋាភិបាលកម្ពុជា ដែលមានការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដោយរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)។

ក្នុងរយៈពេល ២០ឆ្នាំនៃដំណើរការរបស់ខ្លួន មជ្ឈមណ្ឌលបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាប្រមាណ ៣២៧ ៩៤៥នាក់ តាមរយៈបេសកកម្មចម្បងទាំងបីរបស់ខ្លួន គឺកម្មវិធីបណ្តុះបណ្តាលផ្នែកសហគ្រិនភាព និងគ្រប់គ្រងអាជីវកម្ម កម្មវិធីសិក្សាភាសាជប៉ុនសម្រាប់អភិវឌ្ឍអាជីពការងារ និងកម្មវិធីផ្លាស់ប្តូរវប្បធម៌និងការអប់រំ។
តាមរយៈបេសកកម្មទាំងបីនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលសិក្ខាកាមពីជំនាញសហគ្រិនភាព និងការគ្រប់គ្រងអាជីវកម្ម ក៏ដូចជាការអភិវឌ្ឍន៍ធនធានមនុស្សហើយមជ្ឈមណ្ឌលក៏បានរួមចំណែកយ៉ាងសំខាន់មួយក្នុងការពង្រឹងការយោគយល់គ្នារវាងកម្ពុជា-ជប៉ុនផងដែរ ៕

អត្ថបទ ង៉ាន់ ទិត្យ
រួបភាព សួង ពិសិដ្ឋ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner