ថ្ងៃនេះ ការរៀបចំបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ បានបើកការិយាល័យបោះឆ្នោត ចាប់ពីព្រឹកម៉ោង៧:០០ នាទី

អត្ថបទដោយ៖
AMS

(ខេត្តព្រះសីហនុ)៖ នៅខេត្តព្រះសីហនុ ការរៀបចំការបោះឆ្នោតជ្រើសតាំង សមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ បានបើកដំណើរការការិយាល័យបោះឆ្នោត ចាប់ពីម៉ោង៧:០០នាទី នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងទីតាំងការិយា ល័យបោះឆ្នោត ស្ថិតនៅក្នុងបរិវេណ សាលាបឋមនិងវិទ្យាល័យ ហ៊ុន សែន មិត្តភាព សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

នៅក្នុងខេត្តព្រះសីហនុ មានអង្គបោះឆ្នោត សរុបចំនួន ១៨០នាក់ក្នុងនោះ ចំនួន ១៧៧ រូប ជាអង្គបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ មកពីឃុំ/សង្កាត់ទាំង២៩ នៃក្រុងស្រុងទាំង៥ អង្គបោះឆ្នោតជាអ្នកតំណាងរាស្ត្រ នៃ មណ្ឌលខេត្តព្រះសីហនុ ចំនួន ០៣ រូប គណបក្សនយោបាយ ឈរ ឈ្មោះ ចំនួន ៤ បានចុះបញ្ជីធ្វើការប្រកួតប្រែង ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នេះ រួមមាន៖
១.គណបក្សប្រជាជនកម្ពុជាលេខរៀងទី១
២.គណបក្សឆន្ទៈខ្មែរលេខរៀងទី២
៣.គណបក្សហ្វុនស៊ិនប៉ិចលេខរៀងទី៣
៤.គណបក្សកំលាំងជាតិលេខរៀងទី៤

ជាមួយគ្នានេះ ដំណើរការបោះឆ្នោត បានប្រព្រឹត្តទៅដោយមាន អ្នកសង្គេត ការណ៍ ជាតិមកពីអង្គការ/សមាគម ចំនួន១០នាក់ ដែលក្នុងនោះ
១.សមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ០៣នាក់
២.សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ០៦នាក់
៣.សមាគមយុវជនធ្វើបាន(សយប) ០១ នាក់ និងអ្នកសង្គេត ការណ៍ ជាភ្នាក់ងារគណបក្សនយោបាយ ចំនួន ០៨ នាក់ ៕

ដោយ ៖ AMS

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner