ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និតិកាលទី៥ ឆ្នាំ២០២៤ បានប្រព្រឹត្តទៅប្រកបដោយសន្តិសុខ សណ្តាប់ធ្នាប់ល្អ និងតម្លាភាព
(ខេត្តកំពង់ស្ពឺ)៖ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ទូទាំងខេត្តកំពង់ស្ពឺ មានក្រុង-ស្រុក ចំនួន០៩ និងឃុំ-សង្កាត់ ចំនួន៨៨ សមសភាពដែលត្រូវបោះឆ្នោតមានចំនួន ៦២២នាក់ ក្នុងនោះសមាជិកក្រុមប្រឹក្សាក្នុងអាណត្តិមានចំនួន៦១៦នាក់ ស្រីចំនួន១១៨នាក់ តំណាងរាស្រ្តក្នុងអាណត្តិមានចំនួន ៦រូប ។
យោងតាមរបាយការណ៍ ការិយាល័យបោះឆ្នោតក្នុងខេត្តកំពង់ស្ពឺ មាន ២ការិយាល័យ គឺការិយាល័យ ៧០០២ មានចំនួនអ្នកបោះឆ្នោត ៣០៩នាក់ ការិយាល័យ៧០០៣ មានអ្នកបោះឆ្នោតចំនួន ៣១៣នាក់ មណ្ឌលបោះឆ្នោតភូមិភាគ៣ ។
រដ្ឋបាលខេត្តកំពង់ស្ពឺ បានត្រៀមលក្ខណៈមានរថយន្តសង្គ្រោះក្រុមគ្រូពេទ្យ ហើយបានសំរួលអ្នកមានជំងឺ ចាស់ទ្រុឌទ្រោមបានបោះឆ្នោតមុនគេផងដែរ ។
សមាជិកក្រុមប្រឹក្សា ឃុំ/សង្កាត់ ទាំងអស់បានអញ្ជើញមកពីតាមបណ្តាភូមិឃុំរបស់ខ្លួនដើម្បីជួបជុំគ្នានៅមណ្ឌលបោះឆ្នោត វិទ្យាល័យកំពង់ស្ពឺពួកគាត់មកជួបជុំគ្នាមុនម៉ោង៧ ៖ ០០នាទី តាមការកំណត់របស់ គ.ជ.ប ។ ក្នុងនោះដែរមានអ្នកសង្កេតការណ៍ ១២នាក់ កម្លាំងនគបាលប្រចាំការចំនួន ៦នាក់ ស.ស.យ.ក ចំនួន៤នាក់ សមាគមន៍អរុណរះ ៣នាក់ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ចំនួន ២នាក់ សម្ព័ន្ធយុវជនស្រលាញ់សន្តិភាពចំនួន ៤នាក់ អង្គការយុវជនដើម្បីអភិវឌ្ឍន៍ និងការពារធនាគារធម្មជាតិ ចំនួន ២០នាក់ សរុបអ្នកអង្កេតការណ៍ទាំងអស់ចំនួន ៣៣នាក់ ស្រី៧នាក់។
ចំពោះតំណាងគណបក្សនយោបាយចំនួន៤រួមមានៈ គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទះខ្មែរ គណបក្ស ហ្វុនស៊ិនប៉ិច គណបក្សកម្លាំងជាតិ ។ រហូតមកដល់ពេលនេះ ទិដ្ឋភាពជារួមនៅមណ្ឌលបោះឆ្នោតមានភាពស្ងប់ស្ងាត់ប្រកបដោយសន្តិសុខសុខភាព ពុំមានអ្វីមករំខានដល់ដំណើរការនៃកាបោះឆ្នោត អសកលនិតិកាលទី៥ ឆ្នាំ២០២៤នេះឡើយ ៕
ដោយ ៖ ម៉ុន សំអាត