រដ្ឋសភាឡាវ វាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាលកម្ពុជា បានដឹកនាំប្រទេស មានការរីកចម្រើនលើគ្រប់វិស័យ
(ភ្នំពេញ)៖ ឯកឧត្តម ខាំចាន់ សុដាប៉ាសឺត សមាជិកគណៈអចិន្រ្តៃយ៍ និងជាប្រធាន គណៈ កម្មា ធិការ កិច្ចការជនជាតិភាគតិច បាន ថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះរាជ រដ្ឋាភិបាលកម្ពុជាដែលបានដឹកនាំប្រទេសកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ ។
ឯកឧត្តម ខាំចាន់ សុដាប៉ាសឺត បានលើកឡើងបែបនេះ ខណៈដឹកនាំគណៈប្រតិភូ ចូលជួប ពិភាក្សាការងារជាមួយ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា នៅ ព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ។
ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានលើកឡើងពីការជំរុញឱ្យប្រទេសទាំងពីរ កម្ពុជា -ឡាវ ដែលមានព្រំប្រទល់ជាប់គ្នា គឺចាំបាច់ត្រូវឯកភាពគ្នាក្នុងការកំណត់បង្គោល ព្រំដែន ឬខណ្ឌសីមា ឱ្យបានចប់សព្វគ្រប់ នៅពេលខាងមុខឆាប់ៗនេះ ។
ឯកឧត្ដម អនុប្រធានទី១ រដ្ឋសភាបានជម្រាបជូន គណៈប្រតិភូរដ្ឋសភាឡាវ បានជ្រាប ពីសភាពការណ៍ ភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ច សង្គម កម្ពុជា ពិសេសរាល់ស្នាដៃ ជោគជ័យ របស់ស្ថាប័នរដ្ឋ នៃ កម្ពុជា មានដូចជា ដំណើរការបោះឆ្នោត ជ្រើសតាំងតំណាង រាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា កន្លងមក ដែលបានប្រព្រឹត្តទៅដោយរលូន មានភាពសេរី ត្រឹមត្រូវ ដោយមានការទទួលស្គាល់ និងការគាំទ្រពីអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ។
ឯកឧត្តម ខាំចាន់ សុដាប៉ាសឺត និងគណៈប្រតិភូមា នភាពសប្បាយរីរាយ ក្នុងការរឹត ចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសស្ថាប័ន នីតិប្បញ្ញត្តិ ឡាវ និងកម្ពុជា ៕
ដោយ ៖ ហេង សម្បត្តិ