មួយសប្តាហ៍ចាប់បង្ក្រាបក្មេងទំនើងបានចំនួន ៤០នាក់ (Video Inside)
ចំនួនក្មេងទំនើងដែលនគរបាលចាប់ខ្លួនក្នុងសប្ដាហ៍នេះ មានចំនួន ៤០នាក់ ដែលចំនួននេះ មានការថយចុះបើប្រៀបធៀបនឹងសប្តាហ៍មុន។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ បានថ្លែងការចាប់ខ្លួនក្មេងទំនើងទាំង ៤០នាក់ ក្នុងក្របខណ្ឌទូទាំងប្រទេសនេះ បានធ្វើរវាងពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកុម្ភៈ។ លោកបានថ្លែង ប្រៀបធៀបថាករណីក្មេងទំនើងបានថយចុះ ១០នាក់ បើប្រៀបធៀបនឹងការចាប់នាសប្តាហ៍មុន ដែលមានចំនួនសរុប ៥០នាក់។
ការបង្ក្រាបក្មេងទំនើង គឺជាអាទិភាពមួយ នៃការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល អាណ្ណត្តិទី៧ នៃរដ្ឋសភា។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានអំពាវនាវដល់មាតាបិតា និងអាណាព្យាបាលទាំងអស់ ត្រូវយកចិត្តទុកដាក់អប់រំសីលធម៌ សុជីវធម៌ និងគុណធម៌ ដល់កូនចៅឱ្យបានជាប្រចាំ។