ចាប់ជនសង្ស័យជាតិតៃវ៉ាន់បីនាក់ និងគ្រឿងញៀនជាង ១៦គីឡូក្នុងរាជធានី (Video Inside)

ជនសង្ស័យជាតិតៃវ៉ាន់ចំនួន៣នាក់ រួមនិងគ្រឿងញៀនជាង ១៦គីឡូក្រាម និងសារធាតុគីមីផ្សំជាង ៥គីឡូក្រាម ត្រូវបានសមត្ថកិច្ចបង្ក្រាបនៅភូមិសាស្ត្ររាជធានីភ្នំពេញ។

មន្ត្រីនគរបាលជាន់ខ្ពស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានថ្លែងនៅថ្ងៃទី២៥ ខែកុម្ភៈថា ការបង្ក្រាបបានធ្វើនៅចំណុចគោលដៅចំនួន២ក្នុងរាជធានី។

គោលដៅទី១៖ នៅខាងមុខហាងស៊ូស៊ែងយាន ផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងគោលដៅទី២៖ នៅក្នុងខុនដូ PALM HOUSE ជាន់ទី១ បន្ទប់លេខ១០២ ផ្លូវលេខ៦៣ សង្កាត់បឹងកេងកង១ ក្នុងខណ្ឌបឹងកេងកង។

ជនសង្ស័យចិនតៃវ៉ាន់ទាំងបី ត្រូវបានគេបញ្ចេញអត្តសញ្ញាណរួមមាន១ឈ្មោះ អ៊ូ ចុងវ័យ អាយុ២៤ឆ្នាំ, ២៖ ឈ្មោះ លីន អ៊ីងគ័ង អាយុ៣១ឆ្នាំ, និង៣៖ ឈ្មោះ ង សឹកខៃ អាយុ២១ឆ្នាំ។

វត្ថុតាងដែលចាប់បានរួមមានសារធាតុញៀនអ៊ិចស្តាស៊ី MDMA ១៦គីឡូ និង១៣៦.១២ក្រាម, សារធាតុញៀនកេតាមីន ៣៦០ក្រាម និងសារធាតុញៀនអ៊ិនីមេតាហ្សេប៉ាម ១.៩៨ក្រាម។ ដោយឡែកសមត្ថកិច្ចនៅបានរឹបអូសសារធាតុមិនទាន់បញ្ជាក់ច្បាស់លាស់ចំនួន ៥គីឡូ និង៦២២ក្រាមថែមទៀត។

ads banner