កម្លាំងល្បាតប៉ុស្ដិ៍ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន
ភ្នំពេញ៖ កាលពីម៉ោង០៣ និង០០នាទីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១)ឈ្មោះ ឆាយ វិចិត្រ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅបន្ទប់ជួល សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក ២)ឈ្មោះ ថារិទ្ធិ ធារ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅបន្ទប់ជួល សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និង៣)ឈ្មោះ ផុន ដួង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅបន្ទប់ជួល សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ចបន្តថា មុនពេលឃាត់ខ្លួន កម្លាំងល្បាតប៉ុស្កិ៍ភ្នំពេញថ្មី បានល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យ០៣នាក់ កំពុងដើរតាមផ្លូវ ដោយមានការសង្ស័យសមត្ថកិច្ចបានហៅជនសង្ស័យឲ្យឈប់ ត្រួតពិនិត្យ និងបាននាំខ្លួនទៅត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃើញថាមានប្រើប្រាស់សារធាតុញៀន ក៏ឃាត់ខ្លួនតែម្តង ដើម្បីអនុវត្តន៍តាមនីតិវិធី៕ធ.ដ