ក្រុមមេដឹកនាំអឺរ៉ុប អំពាវនាវឱ្យមានការប្រជុំគ្រាមានអាសន្នពាក់ព័ន្ធនឹងបញ្ហាប្រទេសអ៊ីរ៉ង់

អឺរ៉ុប៖ ក្រុមប្រទេសអឺរ៉ុប ដែលជាហត្ថលេខីលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នំា២០១៥ ជាមួយអ៊ីរ៉ង់ បានអំពាវនាវឱ្យមានការប្រជុំជាបន្ទាន់មួយនៃភាគីមានទាក់ទិន ដើម្បីពិភាក្សាគ្នាអំពីការប្រព្រឹត្តតាមកិច្ចព្រមព្រៀងនេះដោយរដ្ឋាភិបាលក្រុងតេរ៉ង់។

ភាគីអឺរ៉ុប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងថា អ៊ីរ៉ង់ មិនបានបំពេញតាមការសន្យារបស់ខ្លួនមួយចំនួន តាមរយៈកម្មព្រមព្រៀងផែនការសកម្មភាពទូលំទូលាយរួមគ្នា ដែលហៅកាត់ថា JCPOA។

ដូច្នេះហើយទើប អង់គ្លេស បារាំង អាល្លឺម៉ង់ និងសហភាពអឺរ៉ុប បានស្នើឱ្យមានការប្រជុំខាងលើកាលពីថ្ងៃអង្គារសប្តាហ៍នេះ ពោលគឺមួយថ្ងៃបន្ទាប់ពីទីភ្នាក់ងារឃ្លាំមើលបរមាណូរបស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា អ៊ីរ៉ង់បានចម្រាញ់សារធាតុអ៊ុយរ៉ាញូមលើសកម្រិត ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner