ស្លាប់មនុស្ស៣១នាក់ ករណីធ្លាក់រថយន្តពីលើស្ពាននៅម៉ាលី

ក្រសួងដឹកជញ្ជូននៃប្រទេសម៉ាលី បានឲ្យដឹងថា មនុស្សចំនួន ៣១ នាក់បានស្លាប់ ហើយមនុស្ស ១០នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍រថយន្តក្រុងមួយគ្រឿង បានបើកធ្លាក់ពីលើស្ពានមួយកន្លែង នៅឯតំបន់ភាគអាគ្នេយ៍ កាលពីល្ងាចថ្ងៃអង្គារ។

ក្រសួងបន្តថា រថយន្តមួយគ្រឿងនេះ ប៉ុនប៉ងធ្វើដំណើរឆ្ពោះ ទៅកាន់ប្រទេស Burkina Faso ក្បែរខាង ដែលស្ថិតក្នុងប្លុកអាហ្វ្រិកដូចគ្នាដោយឆ្លងកាត់ស្ពានឆ្លងទន្លេបាហ្គោ។

គេសន្និដ្ឋានជាជំហានដំបូងថា បណ្តាលមកពីអ្នកបើកបរបាត់បង់ម្ចាស់ការក្នុងការគ្រប់គ្រងរថយន្ត ពេលកំពុងធ្វើដំណើរ។

គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងជាញឹកញាប់នៅប្រទេសម៉ាលី ខណៈដែលប្រទេសនេះ សម្បូរដោយផ្លូវថ្នល់ និងផ្លូវហាយវេ ស្ថិតក្នុងស្ថានភាពមិនល្អ ហើយយានយន្តវិញ ក៏មិនសូវមានគុណភាពដែរ។ កាលពីដើមខែនេះ មនុស្ស ១៥ នាក់បានស្លាប់ និង៤៦ នាក់បានរងរបួស ក្នុងគ្រោះថ្នាក់រថយន្តក្រុងបុកជាមួយរថយន្តដឹកទំនិញ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner