ជនសង្ស័យ ៦៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ៣០ករណី ថ្ងៃទី២៨ ខែកុម្ភៈ
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៦៤នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣០ករណី ទូទាំងប្រទេស នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ក្នុងចំណោមជនសង្ស័យចំនួន ៦៤នាក់ រួមមាន ជួញដូរ ៣ករណី ឃាត់ ៦នាក់ស្រី ១នាក់ ដឹកជញ្ជូន រក្សាទុក ១៥ករណី ឃាត់ ២៥នាក់ស្រី ១នាក់ ប្រើប្រាស់ ១០ករណី ឃាត់ ៣១នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៨ ខែកុម្ភៈ រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៨៨,៩៧ក្រាម។ មេតំហ្វេតាមីន(Wy) ស្មើ ០,៥៤ក្រាម។ កេតាមីន(Ke) ស្មើ ៣,៦១ក្រាម។
លទ្ធផលខាងលើ ១៤អង្គភាពបានចូលរួមបង្ក្រាប៕
ដោយ ៖ ប៊ុនធី/ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕