គ.ជ.ប ធ្វើការកែសម្រួលខ្លឹមសារ និងពាក្យពេចន៍មួយចំនួនលើឯកសារសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២ឥ២៤ នេះ បានពិនិត្យ និងពិភាក្សាលើឯកសារមួយចំនួន ដោយបានធ្វើការកែសម្រួលខ្លឹមសារ និងពាក្យពេចន៍មួយចំនួនលើឯកសារសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាលើឯកសារតាមរបៀបវារៈយ៉ាងល្អិតល្អន់ម្តងមួយៗ ដោយបានធ្វើការកែសម្រួលខ្លឹមសារ និងពាក្យពេចន៍មួយចំនួនលើឯកសារសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ហើយនិងបានសម្រេចដូចខាងក្រោម៖
២.ឯកភាពលើខិត្តបណ្ណសំណួរចម្លើយស្វែងយល់ពីការបោះឆ្នោត និងស្ទិកគ័រ (sticker) សម្រាប់បិទផ្សាយដែលមានខ្លឹមសារអប់រំ។
៣.ឯកភាពលើសេចក្ដីព្រាងខ្លឹមសារទម្រង់បែបបទ ស្រោមសំបុត្រ ស្បោង កញ្ចប់ដាក់សម្ភារឯកសារប្រើប្រាស់សម្រាប់ការបោះឆ្នោត បណ្ណប្រកាស ខិត្តបណ្ណ ព្រមទាំងឯកសារមួយចំនួនទៀត រួមមានដូចខាងក្រោម ៖
•ទម្រង់បែបបទសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ មានចំនួន ៨ ទម្រង់។
•ទម្រង់បែបបទសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ មានចំនួន ១០ ទម្រង់។
•ស្រោមសំបុត្រចំនួន ១៤ ប្រភេទ ស្បោង និងកញ្ចប់ដាក់សម្ភារឯកសារចំនួន ៨ ប្រភេទ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤។
•ទម្រង់បែបបទសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ មានចំនួន ៩ ទម្រង់។
•ស្រោមសំបុត្រចំនួន ១៦ ប្រភេទ ព្រមទាំងកញ្ចប់ដាក់សម្ភារឯកសារចំនួន ៧ ប្រភេទ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤។
•គំរូត្រាសម្ងាត់ការិយាល័យបោះឆ្នោត។
•ស្លាកសម្គាល់ការិយាល័យបោះឆ្នោត។
•បណ្ណប្រកាសហាមប្រើប្រាស់ទូរសព្ទដៃ ម៉ាស៊ីន និងឧបករណ៍ថតរូបក្នុងការិយាល័យបោះឆ្នោត។
•ខិត្តបណ្ណ ស្តីពីការបោះឆ្នោតបាន ឬការបោះឆ្នោតពុំបាន។
៤.ឯកភាពលើឯកសារបោះពុម្ពផ្សព្វផ្សាយរួមមាន៖
•សៀវភៅផ្នត់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤។
•ខិត្តបណ្ណ ស្តីពីគំរូឯកសារប្រើប្រាស់ផ្លូវការ និងគំរូប្លង់ការិយាល័យបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤។
មុននឹងបញ្ចប់កិច្ចប្រជុំ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានណែនាំដល់ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប ឱ្យប្រមូលចងក្រងទុកឯកសារអំពីរបៀបបោះឆ្នោតរបស់ប្រទេសនានា ដែលគណៈប្រតិភូ គ.ជ.ប បានទៅចូលរួមសង្កេតការណ៍បោះឆ្នោតនៅក្រៅប្រទេស នាពេលកន្លងមក និងមួយទៀត បានណែនាំឱ្យមានការត្រួតពិនិត្យអក្ខរាវិរុទ្ធ អត្ថន័យតាមវេយ្យាករណ៍ អក្សរសាស្ត្រខ្មែរឱ្យបានត្រឹមត្រូវ៕
ដោយ៖ពលជ័យ
រូបភាព៖គ.ជ.ប





