ចាប់ផ្តើមសាងសង់អគារថ្មីមួយខ្នងកម្ពស់ប្រាំជាន់ នៅស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ មិនយូរប៉ុន្មានស្នងការដ្ឋាននគរបាលខេត្តបន្ទាយ មានជ័យនឹងមានអគារថ្មីមួយខ្នង កម្ពស់ប្រាំជាន់ក្នុងទីតាំង ស្នងការ ដ្ឋានដដែល បន្ទាប់ពីពិធី បញ្ចុះបឋមសិលាសាងសង់ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៣-៤-៥ តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ ព្រមទាំងមន្រ្តីអ្នកមុខអ្នកការជាច្រើនរូប។

សូមជម្រាបថា អគារដែលត្រូវសាងសង់នេះមានទំហំ១៨មែត្រ គុណនឹង៣៦ម៉ែត្រ មានប១២បន្ទប់ និងជាន់ខាងលើជាសាលប្រជុំ៕ដោយ៖ឃិន គន្ធា

ads banner