អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលត្រូវពង្រឹងគុណវឌ្ឍន៍ និងប្រតិបត្តិវិជ្ជាជីវៈប្រកបដោយគុណធម៌ សមធម៌ និងសេចក្តីថ្លៃថ្នូរ
កំពត៖ ដើម្បីអភិវឌ្ឍន៍សង្គមជាតិស្របតាមយុទ្ធសាស្ត្រ និងគោលនយោ បាយរបស់រាជរដ្ឋាភិបាល ធានាបាននូវសុខុ មាលភាព ជូន ពលរដ្ឋ ,កាត់ បន្ថយ អត្រាស្លាប់ ពិការភាព និងអត្រាគ្រោះថ្នាក់ដោយការប្រើប្រាស់ ឱសថផ្សេងៗ អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ត្រូវតែពង្រឹងគុណវឌ្ឍន៍ និងប្រតិបត្តិវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ។នេះជាការបញ្ជាក់របស់ មន្រ្តីជាន់ ខ្ពស់ នៃមន្ទីរសុខាភិបាលខេត្តកំពត និងប្រធានក្រុមប្រឹក្សាគណៈ គ្រូពេទ្យ ខេត្តកំពត -កែប។
ក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្ត លើកទី១៤ របស់ក្រុមប្រឹក្សា គណៈគ្រូពេទ្យខេត្តកំពត-កែបដែលប្រារព្ធ នៅមន្ទីរសុខាភិបាល ខេត្តកំពតកាលពីព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត តាន់ ឆេង អនុប្រធានមន្ទីរសុខាភិបាល ខេត្តកំពតបាន លើកឡើង ថា សុខុមាល ភាពប្រជាពលរដ្ឋ ជាគុណតម្លៃមហាសាល របស់អ្នកប្រកប វិជ្ជាជីវៈសុខាភិបាល ដ៏មានប្រសិទ្ធិភាព សុវត្ថិភាព ដើម្បី ចូលរួមកាត់ បន្ថយអត្រាស្លាប់ ពិការភាព និងអត្រាគ្រោះថ្នាក់ ដោយការប្រើប្រាស់ ឱសថផ្សេងៗ ។គ្រូពេទ្យត្រូវគិតថា “ទុក្ខលំបាក របស់អ្នកជំងឺ គឺជាទុក្ខ លំបាករបស់គ្រូពេទ្យ” ។ លោកបានស្នើឱ្យអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងរដ្ឋ និងឯកជនត្រូវ គោរពតាម គោលការណ៍ 3H ។
ចំណែកប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត- កែប លោកវេជ្ជ បណ្ឌិត កែវ សុផាន បានបន្ថែមថា ការចូលរួមជួយជ្រោម ជ្រែង យក ចិត្តទុកដាក់ និងជំរុញសកម្មភាពនានាពីថ្នាក់ជាតិ លើការងារ សុខាភិបាលនេះ សំដៅពន្លឿននូវការអនុវត្តច្បាប់ បទបញ្ជាផ្ទៃក្នុង ពង្រឹងនូវគុណវឌ្ឍន៍ ការប្រតិបត្តិវិជ្ជាជីវៈប្រកបដោយ គុណធម៌ សមធម៌ និងសេចក្តីថ្លៃថ្នូរនៃវិជ្ជាជីវៈសុខាភិបាល ដើម្បីឈានទៅ រកការអភិវឌ្ឍ សង្គមជាតិ ស្របតាមយុទ្ធសាស្ត្រ និងគោលនយោបាយរបស់ រាជរដ្ឋា ភិបាល ក្នុងការគ្រប់ដណ្តប់សុខភាពជាសកល រួមមាន ការបង្ខិតសេវា ឱ្យ ទៅជិតប្រជាពលរដ្ឋ គុណភាពនៃការផ្តល់សេវា ការដកនូវរបាំង សេដ្ឋកិច្ចតាមរយៈ គម្រោងការពារ សង្គមជាដើម៕
ដោយ៖សិលា សារិន