ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចូលរួមព្រះរាជពិធី បុណ្យ ទក្ខិណានុប្បទានគម្រប់៧ថ្ងៃ ដើម្បីឧទ្ទិសព្រះរាជមហាកុសល ថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធព្រះសព សម្ដេចព្រះអគ្គមហាសង្ឃ រាជា ធិបតី ទេព វង្ស

ភ្នំពេញ៖ព្រឹកថ្ងៃអាទិត្យទី៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការ គណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេស បណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីក្នុងព្រះរាជពិធីបុណ្យ ទក្ខិណានុប្បទាន គម្រប់៧ថ្ងៃ ដើម្បី ឧទ្ទិសព្រះរាជមហាកុសលថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធព្រះសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស។

ក្នុងពិធីនេះក៏មានការចូលរួមពីសំណាក់ឯកឧត្ដម ឈិន កេតនា, ឯកឧត្ដម ចាយ បូរិន, ឯកឧត្ដម នេត ភក្ត្រា, ឯកឧត្ដម យូ ស៊ុនឡុង, និងឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំជាច្រើនរូបទៀតព្រម ទាំង ក្រុមគ្រួសារនៃព្រះសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិ បតី ទេព វង្ស និងពុទ្ធបរិស័ទជាច្រើនរូបទៀត។

ក្នុងឱកាសនេះផងដែរ ឯកឧត្ដម វង្សី វិស្សុត ព្រមទាំងថ្នាក់ដឹកនាំ បានអញ្ជើញថ្វាយគ្រឿងសក្ការបូជា និងធ្វើកិច្ចនមស្ការ សមាទាន សីល វេរភត្តាហារថ្វាយប្រគេនសម្ដេចព្រះរាជាគណៈ ចំនួន១២ ព្រះអង្គ។ បន្ទាប់មក ឯកឧត្ដម វង្សី វិស្សុត ព្រមទាំងឯកឧត្ដម លោកជំទាវថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទ បានអញ្ជើញរាប់បាត្រថ្វាយ ប្រគេនសម្ដេចព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃចំនួន៤០០អង្គ និមន្តគោចរបិណ្ឌបាត្រដើម្បីថ្វាយព្រះរាជកុសលចំពោះព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេស បណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណា ចក្រ កម្ពុជា។

សូមរលឹកថា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស បានយាងចូលព្រះទិវង្គត កាលពីថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៧:៤០នាទី នៅវត្តឧណ្ណាលោម រាជធានី ភ្នំពេញ ក្នុងព្រះជន្ម៩៣ព្រះវស្សា ដោយព្រះជរាពាធ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner